-
ច្បាប់លេវី ២៤:៥-៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ «អ្នករាល់គ្នាត្រូវយកម្សៅម៉ដ្ឋមកដុតធ្វើជានំកង១២ដុំ។ ត្រូវធ្វើនំនីមួយៗពីម្សៅ២ភាគ១០អេហ្វា។* ៦ អ្នករាល់គ្នាត្រូវដាក់នំនោះលើតុធ្វើពីមាសសុទ្ធនៅចំពោះព្រះយេហូវ៉ា+ គឺតម្រៀបលើគ្នាជាពីរគំនរ មួយគំនរ៦ដុំ។+ ៧ អ្នករាល់គ្នាត្រូវដាក់គ្រឿងក្រអូបនៅលើនំទាំងពីរគំនរនោះ ហើយនោះនឹងទៅជានំប៉័ងសម្រាប់តំណាងគ្រឿងបូជា+ដែលដុតជូនព្រះយេហូវ៉ា។
-