-
ជំរឿនបណ្ដាជន ១៥:១៨, ១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹ពេលអ្នករាល់គ្នាចូលទៅរស់នៅក្នុងស្រុកដែលខ្ញុំប្រគល់ឲ្យ ១៩ ហើយបានបរិភោគភោគផលពីស្រុកនោះ+ អ្នករាល់គ្នាត្រូវយកអំណោយមកជូនព្រះយេហូវ៉ា។
-
-
ជំរឿនបណ្ដាជន ១៨:២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ «ខ្ញុំប្រគល់១ភាគ១០នៃវិភាគទានរបស់បណ្ដាជនអ៊ីស្រាអែល ឲ្យកូនចៅលេវីទុកជាមត៌ក+ ដោយសារពួកគេបំពេញកិច្ចការនៅត្រសាលជំនុំ។
-
-
ការបំភ្លឺច្បាប់ ២៦:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ អ្នករាល់គ្នាត្រូវយកផលដំបូងខ្លះពីភោគផលទាំងអស់ ដែលអ្នករាល់គ្នាប្រមូលបានពីទឹកដីដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាប្រគល់ឲ្យ រួចដាក់ក្នុងកញ្ជើ ហើយធ្វើដំណើរទៅកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានជ្រើសរើសសម្រាប់តាំងនាមលោក។+
-