បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសធើរ ៣:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ ក្រោយ​មក ហាម៉ាន​បាន​ទៅ​ជួប​ស្ដេច​អាហាស៊ូរុស ហើយ​ជម្រាប​ថា​៖ ​«​មាន​ជាតិ​សាសន៍​មួយ​ដែល​នៅ​រាត់​រាយ​ពេញ​ពាស+អាណាខេត្ត​របស់​លោក​ម្ចាស់+ ពួក​គេ​មាន​ច្បាប់​ផ្សេង​ពី​ជាតិ​សាសន៍​ឯ​ទៀត ហើយ​ពួក​គេ​មិន​ធ្វើ​តាម​ច្បាប់​របស់​លោក​ម្ចាស់​ទេ។ ពួក​គេ​ច្បាស់​ជា​ធ្វើ​ឲ្យ​លោក​ម្ចាស់​ខាត​បង់​ប្រយោជន៍​មិន​ខាន។

  • អេសធើរ ៣:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ពេល​ឮ​ដូច្នេះ ស្ដេច​បាន​ដោះ​ចិញ្ចៀន​ត្រា+ឲ្យ​ហាម៉ាន+ជា​កូន​ហាម៉ាដេថា​ដែល​ត្រូវ​ជា​កូន​ចៅ​អាកាក់+ ហើយ​ជា​សត្រូវ​របស់​ពួក​យូដា។

  • អេសធើរ ៧:៤-៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ ព្រោះ​នាង​ខ្ញុំ​និង​ជន​រួម​ជាតិ​របស់​នាង​ខ្ញុំ បាន​ត្រូវ​ប្រគល់​ឲ្យ​គេ+បំផ្លាញ​ចោល​ទាំង​អស់​គ្មាន​សល់​ហើយ។+ បើ​គេ​គ្រាន់​តែ​លក់​ពួក​យើង​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​ប៉ុណ្ណោះ នោះ​នាង​ខ្ញុំ​សុខ​ចិត្ត​នៅ​ស្ងៀម។ ប៉ុន្តែ គេ​ចង់​សម្លាប់​ពួក​យើង​ខ្ញុំ​ទាំង​អស់​វិញ។ រឿង​ខ្លោច​ផ្សា​នេះ​មិន​គួរ​កើត​ឡើង​ទេ ព្រោះ​នឹង​នាំ​ឲ្យ​ស្ដេច​ជា​ម្ចាស់​ខាត​បង់​ប្រយោជន៍​ហើយ​»។

      ៥ ឮ​ដូច្នេះ ស្ដេច​អាហាស៊ូរុស​បាន​សួរ​អគ្គមហេសី​អេសធើរ​ថា​៖ ​«​តើ​អ្នក​ណា​ហ៊ាន​ធ្វើ​ដូច្នេះ? តើ​អ្នក​នោះ​នៅ​ឯ​ណា?​»។ ៦ នាង​អេសធើរ​បាន​តប​ឆ្លើយ​ថា​៖ ​«​សត្រូវ​នោះ​គឺ​ហាម៉ាន​ដ៏​អាក្រក់​នេះ​ហើយ​»។

      ពេល​នោះ ហាម៉ាន​ភ័យ​ខ្លាច​ខ្លាំង​ណាស់​ចំពោះ​ស្ដេច​និង​អគ្គមហេសី។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក