-
អេសធើរ ២:៣, ៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ សូមលោកម្ចាស់តែងតាំងបុគ្គលមួយចំនួននៅតាមបណ្ដាខេត្តក្នុងរាជាណាចក្ររបស់លោកម្ចាស់+ ឲ្យជ្រើសរើសស្រីក្រមុំបរិសុទ្ធស្អាតៗដែលមានវ័យក្មេង ហើយនាំពួកនាងមកវិមានពួកស្ត្រីនៅក្នុងក្រុងស៊ូសាន*ដែលជារាជធានីដ៏រឹងមាំ។ សូមឲ្យហេកាយ+ដែលជាមន្ត្រីស្ដេច* និងជាអ្នកមើលការខុសត្រូវលើវិមានពួកស្ត្រី មើលថែពួកនាង។ នៅទីនោះ ពួកនាងនឹងទទួលការថែរក្សាសម្ផស្ស។ ៤ ឯស្រីវ័យក្មេងណាដែលស្ដេចពេញចិត្តជាងគេ នាងនោះនឹងត្រូវតែងតាំងជាអគ្គមហេសីជំនួសនាងវ៉ាសធីវិញ»។+ ពេលឮយោបល់នេះ ស្ដេចពេញចិត្តណាស់ ហើយគាត់ក៏ព្រមធ្វើតាមយោបល់នេះ។
-