-
យ៉ូប ២:៩, ១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ នៅទីបំផុត ប្រពន្ធរបស់គាត់ស្ដីបន្ទោសគាត់ថា៖ «តើបងនៅតែរក្សាចិត្តស្មោះឥតងាករេចំពោះព្រះទៀតឬ? ចូរប្រមាថព្រះ ហើយស្លាប់ទៅ!»។ ១០ ក៏ប៉ុន្តែ យ៉ូបនិយាយទៅប្រពន្ធថា៖ «នាងនិយាយដូចជាស្រីដែលមិនចេះគិតពិចារណា។ បើយើងព្រមទទួលរបស់ល្អពីព្រះដ៏ពិត តើយើងមិនគួរព្រមទទួលរបស់មិនល្អដែរទេឬ?»។+ ទោះជាអ្វីទាំងអស់នេះកើតឡើងចំពោះយ៉ូបក៏ដោយ គាត់មិនបានពោលពាក្យមិនល្អឡើយ។+
-
-
ចម្រៀងសរសើរព្រះ ៦៩:២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ ព្រោះពួកគេដេញតាមមនុស្សដែលលោកបានវាយប្រហារ
ហើយពួកគេនិយាយតែអំពីការឈឺចាប់របស់អស់អ្នកដែលលោកធ្វើឲ្យមានរបួស។
-