បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ៩០:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ២ មុន​លោក​ធ្វើ​ឲ្យ​ភ្នំ​ផុស​ឡើង

      មុន​លោក​បង្កើត​ផែនដី​និង​ដី​ដែល​សម្បូរ​ភោគ​ផល+

      គឺ​មាន​លោក​ហើយ​ជា​ព្រះ លោក​គ្មាន​ទី​ចាប់​ផ្ដើម និង​គ្មាន​ទី​បញ្ចប់។+

  • ចម្រៀងសរសើរព្រះ ១០២:២៥-២៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៥ លោក​បាន​ដាក់​គ្រឹះ​ផែនដី​តាំង​ពី​យូរ​មក​ហើយ

      លោក​ក៏​បាន​បង្កើត​ផ្ទៃ​មេឃ​ដែរ។+

      ២៦ អ្វី​ទាំង​នោះ​នឹង​កន្លង​បាត់​ទៅ តែ​លោក​នឹង​ស្ថិត​ស្ថេរ​នៅ។

      អ្វី​ទាំង​នោះ​នឹង​សឹក​ដាច​អស់​ទៅ​ប្រៀប​ដូច​ជា​សម្លៀក​បំពាក់។

      លោក​នឹង​ប្ដូរ​អ្វី​ទាំង​នោះ​ចេញ​ដូច​ផ្លាស់​សម្លៀក​បំពាក់ រួច​អ្វី​ទាំង​នោះ​នឹង​វិនាស​សូន្យ​ទៅ។

      ២៧ ចំណែក​ឯ​លោក​វិញ លោក​នៅ​តែ​ដូច​ដើម ហើយ​ជីវិត​របស់​លោក​គ្មាន​ទី​បញ្ចប់​ឡើយ។+

  • ធីម៉ូថេទី១ ១:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ឯ​ស្ដេច​ដែល​រស់​ជា​រៀង​រហូត+ ដែល​មិន​អាច​ខូច​ទៅ+ និង​ដែល​មនុស្ស​មើល​មិន​ឃើញ+ ពោល​គឺ​ព្រះ​តែ​មួយ+ សូម​ឲ្យ​លោក​ប្រកប​ដោយ​កិត្តិយស​និង​សិរី​រុង​រឿង​ជា​រៀង​រហូត​ត​ទៅ។ អាមេន។

  • ហេប្រឺ ១:១០-១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ហើយ​ក៏​ចែង​ដែរ​ថា​៖ ​«​លោក​ម្ចាស់​អើយ នៅ​ដើម​ដំបូង​លោក​បាន​ដាក់​គ្រឹះ​ផែនដី ហើយ​លោក​ក៏​បាន​បង្កើត​មេឃ​ដែរ។ ១១ អ្វី​ទាំង​នោះ​នឹង​កន្លង​បាត់​ទៅ តែ​លោក​នឹង​ស្ថិត​ស្ថេរ​នៅ។ អ្វី​ទាំង​នោះ​នឹង​សឹក​ដាច​អស់​ទៅ​ប្រៀប​ដូច​ជា​សម្លៀក​បំពាក់ ១២ ហើយ​លោក​នឹង​មូរ​អ្វី​ៗ​ទាំង​អស់​នោះ​ដូច​មូរ​សំពត់​ដណ្ដប់ ហើយ​អ្វី​ៗ​ទាំង​អស់​នោះ​នឹង​ត្រូវ​ផ្លាស់​ដូច​ជា​ផ្លាស់​សម្លៀក​បំពាក់។ ប៉ុន្តែ លោក​នៅ​តែ​ដូច​ដើម ហើយ​ជីវិត​របស់​លោក​គ្មាន​ទី​បញ្ចប់​ឡើយ​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក