បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ៣២:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ខ្ញុំ​មិន​សម​ទទួល​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​និង​សេចក្ដី​សប្បុរស​ដែល​លោក​បាន​បង្ហាញ​ចំពោះ​ខ្ញុំ​ទេ+ ព្រោះ​ពេល​ដែល​ខ្ញុំ​ឆ្លង​ទន្លេយ៉ូដាន់​ចេញ​ទៅ គឺ​មាន​តែ​ដំបង​មួយ​ប៉ុណ្ណោះ តែ​ឥឡូវ​ខ្ញុំ​មាន​អ្វី​ៗ​ជា​ច្រើន​រហូត​ដល់​ខ្ញុំ​អាច​បែង​ចែក​ជា​ពីរ​ក្រុម​ធំ​ៗ​បាន។+

  • សាំយូអែលទី១ ២:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៧ ព្រះ​យេហូវ៉ា​អាច​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​ក្រ ហើយ​លោក​ក៏​អាច​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​មាន​ដែរ។+

      លោក​អាច​ធ្វើ​ឲ្យ​ពួក​គេ​អាប់​ឱន ហើយ​លោក​ក៏​អាច​លើក​តម្កើង​ពួក​គេ​ឡើង​ដែរ។+

  • ប្រវត្តិហេតុទី២ ២៥:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ក្រោយ​ពី​ស្ដាប់​រួច អាម៉ាស៊ា​បាន​និយាយ​ទៅ​កាន់​តំណាង​ព្រះ​ពិត​ថា​៖ ​«​ចុះ​ប្រាក់​១០០​ថាលិន​ដែល​ខ្ញុំ​បាន​ជួល​ទ័ព​អ៊ីស្រាអែល​នោះ មិន​ខាត​បង់​ទៅ​ហើយ​ឬ?​»។ តំណាង​ព្រះ​ពិត​បាន​តប​ឆ្លើយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​អាច​ផ្ដល់​ឲ្យ​លោក​ច្រើន​ជាង​នោះ​ទៅ​ទៀត​»។+

  • សុភាសិត ២២:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៤ ចិត្ត​រាប​ទាប​និង​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា

      នាំ​ឲ្យ​បាន​ទ្រព្យ​សម្បត្តិ កិត្តិ​សព្ទ និង​ជីវិត។+

  • អេសាយ ៦១:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៧ រាស្ត្រ​ខ្ញុំ​នឹង​ទទួល​ចំណែក​មត៌ក​មួយ​ជា​ពីរ ជា​ជាង​ទទួល​សេចក្ដី​ខ្មាស

      ហើយ​ពួក​គេ​នឹង​ស្រែក​អបអរ​ចំពោះ​ចំណែក​របស់​ខ្លួន​ជា​ជាង​ទទួល​ការ​អាម៉ាស់​មុខ។

      ពួក​គេ​នឹង​បាន​ចំណែក​ដី​ធ្លី​មួយ​ជា​ពីរ​ក្នុង​ស្រុក​របស់​ខ្លួន+

      ហើយ​ពួក​គេ​នឹង​មាន​អំណរ​ជា​រៀង​រហូត។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក