បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ២២:១៨, ១៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ ចំណែក​ឯ​ស្ដេច​ស្រុក​យូដា​ដែល​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​សួរ​ព្រះ​យេហូវ៉ា សូម​ទៅ​ប្រាប់​គាត់​វិញ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​បាន​ឮ​ពាក្យ​ក្នុង​សៀវភៅ​នោះ​ហើយ។ ១៩ អ្នក​បាន​បង្ហាញ​ចិត្ត​ស្លូត​បូត​និង​ចិត្ត​រាប​ទាប+នៅ​ចំពោះ​ព្រះ​យេហូវ៉ា កាល​ដែល​អ្នក​បាន​ឮ​ពាក្យ​ដែល​ខ្ញុំ​ទាស់​នឹង​ក្រុង​នេះ និង​បណ្ដា​ជន​ក្នុង​ក្រុង​នេះ​ដែរ។ ម្យ៉ាង​ទៀត ក្រោយ​ពី​អ្នក​បាន​ឮ​ថា​បណ្ដា​ជន​យូដា​នឹង​ត្រូវ​រង​បណ្ដាសា ហើយ​នឹង​ត្រូវ​បំផ្លាញ​ចោល អ្នក​បាន​ហែក​អាវ+ហើយ​យំ​នៅ​ចំពោះ​ខ្ញុំ។ ខ្ញុំ​បាន​ឮ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ហើយ។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

  • ប្រវត្តិហេតុទី២ ៣៣:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ គាត់​បាន​អធិដ្ឋាន​អង្វរ​ព្រះ​ឥត​ឈប់ ដូច្នេះ​លោក​បាន​បង្ហាញ​សេចក្ដី​អាណិត​មេត្តា​ចំពោះ​គាត់ ហើយ​ធ្វើ​តាម​ពាក្យ​អង្វរ​សុំ​របស់​គាត់។ បន្ទាប់​មក លោក​បាន​ឲ្យ​គាត់​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ហើយ​ឲ្យ​គាត់​គ្រប់​គ្រង​ជា​ស្ដេច​ម្ដង​ទៀត។+ ពេល​នោះ​ហើយ​ដែល​ម៉ាណាសេ​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ដ៏​ពិត។+

  • ចម្រៀងសរសើរព្រះ ២២:២៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៤ ព្រោះ​លោក​មិន​មើល​ងាយ ឬ​ស្អប់​ខ្ពើម​មនុស្ស​ដែល​រង​ទុក្ខ​វេទនា​ដោយ​សារ​ត្រូវ​គេ​សង្កត់​សង្កិន​ទេ។+

      លោក​មិន​បែរ​មុខ​ចេញ​ពី​គាត់​ឡើយ+

      លោក​ឮ​សម្រែក​របស់​គាត់ ពេល​គាត់​ស្រែក​សុំ​លោក​ឲ្យ​ជួយ។+

  • ចម្រៀងសរសើរព្រះ ៣៤:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ ព្រះ​យេហូវ៉ា​នៅ​ជិត​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ+

      លោក​ជួយ​អ្នក​ដែល​បាក់​ទឹក​ចិត្ត។+

  • សុភាសិត ២៨:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ អ្នក​ដែល​ខំ​លាក់​បាំង​អំពើ​រំលង​របស់​ខ្លួន នឹង​មិន​បាន​ជោគ​ជ័យ​ទេ+

      តែ​អ្នក​ណា​ដែល​សារភាព​កំហុស ហើយ​ឈប់​ធ្វើ​ខុស​ទៀត អ្នក​នោះ​នឹង​ទទួល​បាន​សេចក្ដី​មេត្តា​ករុណា។+

  • អេសាយ ៥៧:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ព្រោះ​ព្រះ​ដ៏​ឧត្តុង្គ​ឧត្តម​ដែល​មាន​ជីវិត​ជា​រៀង​រហូត+

      និង​ជា​ព្រះ​ដែល​មាន​នាម​ដ៏​បរិសុទ្ធ+ លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

      ​«​ខ្ញុំ​អាស្រ័យ​នៅ​កន្លែង​បរិសុទ្ធ​និង​ខ្ពង់​ខ្ពស់+

      តែ​ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ​និង​ធ្លាក់​ទឹក​ចិត្ត​ដែរ

      ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​មាន​កម្លាំង​ចិត្ត និង​ទទួល​ការ​លើក​ទឹក​ចិត្ត​ឡើង​វិញ។+

  • លូកា ១៥:២២-២៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ ប៉ុន្តែ ឪពុក​ប្រាប់​ពួក​ខ្ញុំ​បម្រើ​ថា​៖ ‹ចូរ​ប្រញាប់​ទៅ​យក​អាវ​ផាយ​ដ៏​ល្អ​បំផុត​បំពាក់​ឲ្យ​គាត់ រួច​យក​ចិញ្ចៀន​មួយ​វង់​និង​ស្បែក​ជើង​មក​បំពាក់​ឲ្យ​ផង។ ២៣ ចូរ​យក​កូន​គោ​ធាត់​មក​កាប់​ដែរ រួច​យើង​ជប់​លៀង​អប​អរ​សប្បាយ​ជា​មួយ​គ្នា ២៤ ព្រោះ​កូន​ប្រុស​ខ្ញុំ​នេះ​បាន​ស្លាប់ តែ​បាន​រស់​ឡើង​វិញ+ ក៏​បាន​បាត់ តែ​បាន​ត្រូវ​រក​ឃើញ​វិញ​ហើយ›។ រួច​មក ពួក​គេ​ចាប់​ផ្ដើម​ជប់​លៀង​យ៉ាង​សប្បាយ។

  • លូកា ១៨:១៣, ១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ប៉ុន្តែ អ្នក​យក​ពន្ធ​ដែល​កំពុង​ឈរ​ពី​ចម្ងាយ មិន​ទាំង​ហ៊ាន​ងើប​មុខ​មើល​ទៅ​លើ​មេឃ​ផង ក៏​ចេះ​តែ​គក់​ទ្រូង​ថា​៖ ‹ឱ​ព្រះ​អើយ សូម​មេត្តា​ដល់​ខ្ញុំ​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ផង›។+ ១៤ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ពេល​បុរស​នេះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ព្រះ​បាន​ចាត់​ទុក​គាត់​ថា​សុចរិត​ជាង​បុរស​ផារិស៊ី​នោះ+ ពី​ព្រោះ​អ្នក​ណា​ដែល​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​តម្កើង​ឡើង​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក