-
ការបំភ្លឺច្បាប់ ១:៤២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤២ ប៉ុន្តែ ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំថា៖ ‹ចូរប្រាប់ពួកគេថា៖ «អ្នករាល់គ្នាមិនត្រូវឡើងទៅប្រយុទ្ធទេ ព្រោះខ្ញុំនឹងមិននៅជាមួយនឹងអ្នករាល់គ្នាឡើយ។+ បើអ្នករាល់គ្នាឡើងទៅច្បាំង អ្នករាល់គ្នានឹងចាញ់សត្រូវមិនខាន»›។
-
-
ការបំភ្លឺច្បាប់ ២០:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងទៅជាមួយនឹងអ្នករាល់គ្នាដើម្បីច្បាំងនឹងសត្រូវជំនួសអ្នករាល់គ្នា ហើយលោកនឹងសង្គ្រោះអ្នករាល់គ្នា›។+
-
-
យ៉ូស្វេ ៧:១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ហេតុនេះហើយបានជាជនជាតិអ៊ីស្រាអែលមិនអាចតទល់នឹងពួកសត្រូវបាន។ ពួកគេនឹងរត់បាក់ទ័ពចាញ់ពួកសត្រូវរហូត ដោយសារពួកគេបានត្រូវចាត់ទុកជារបស់ដែលត្រូវបំផ្លាញចោល។ ខ្ញុំនឹងមិននៅជាមួយនឹងអ្នករាល់គ្នាទៀតទេ លុះត្រាតែអ្នករាល់គ្នាកម្ចាត់របស់ដែលត្រូវបំផ្លាញចោលជាមុនសិន។+
-