-
ដំណើរចាកចេញ ២៤:៩, ១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ បន្ទាប់ពីនោះ ម៉ូសេក៏ឡើងទៅលើភ្នំ ហើយអេរ៉ុន ណាដាប និងអាបាយហ៊ូ ព្រមទាំងបុរសចាស់ទុំនៃអ៊ីស្រាអែល៧០នាក់ក៏ទៅជាមួយដែរ។ ១០ ពេលទៅដល់ ពួកគេបានឃើញព្រះនៃជនជាតិអ៊ីស្រាអែល+ ហើយនៅក្រោមជើងលោក មើលទៅឃើញដូចជាកម្រាលធ្វើពីត្បូងកណ្ដៀង ដែលមានពណ៌ខៀវភ្លឺត្រចះដូចផ្ទៃមេឃ។+
-
-
អេសាយ ៦:១-៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ នៅឆ្នាំដែលស្ដេចអូសៀសស្លាប់+ ខ្ញុំបានឃើញព្រះយេហូវ៉ាអង្គុយលើបល្ល័ង្កដ៏ខ្ពង់ខ្ពស់ឧត្ដម+ ហើយជាយសម្លៀកបំពាក់របស់លោករំសាយពេញវិហារ។ ២ នៅចំពោះលោកមានបណ្ដាសេរភីម។* សេរភីមមួយរូបៗមានស្លាប៦ គឺស្លាប២បាំងមុខ ស្លាប២បាំងជើង និងស្លាប២ទៀតសម្រាប់ហោះហើរ។
៣ សេរភីមទាំងនោះបន្លឺសំឡេងឆ្លើយឆ្លងគ្នាថា៖
«បរិសុទ្ធ បរិសុទ្ធ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌គឺបរិសុទ្ធ+
ផែនដីពេញទៅដោយសិរីរុងរឿងរបស់លោក»។
-
-
អេសេគាល ១:២៧, ២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ ចាប់ពីចង្កេះបុគ្គលនោះឡើងលើ ខ្ញុំបានឃើញអ្វីមួយដូចជាអណ្ដាតភ្លើងចេញមក ហើយភ្លើងនោះមើលទៅដូចជាលោហៈភ្លឺត្រចះ។+ ចាប់ពីចង្កេះចុះក្រោម ខ្ញុំឃើញអ្វីមួយដែលមើលទៅដូចជាភ្លើង។+ នៅជុំវិញបុគ្គលនោះមានរស្មីភ្លឺចិញ្ចាចចិញ្ចែង ២៨ ដូចជាឥន្ទធនូ+ក្នុងពពកពេលភ្លៀង។ នោះហើយជាពន្លឺត្រចះដែលខ្ញុំបានឃើញ។ ពន្លឺនោះមើលទៅដូចជាសិរីរុងរឿងរបស់ព្រះយេហូវ៉ា។+ ពេលឃើញភ្លាម ខ្ញុំក៏ក្រាបមុខចុះ ហើយខ្ញុំឮសំឡេងបុគ្គលម្នាក់និយាយមកកាន់ខ្ញុំ។
-
-
ការបើកបង្ហាញ ៤:២, ៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ បន្ទាប់ពីការនោះ ឫទ្ធានុភាពបរិសុទ្ធចាប់ផ្ដើមមានឥទ្ធិពលលើខ្ញុំភ្លាម ហើយមើល! មានបល្ល័ង្កមួយនៅស្ថានសួគ៌ ហើយមានអ្នកអង្គុយលើបល្ល័ង្កនោះ។+ ៣ អ្នកដែលអង្គុយលើបល្ល័ង្កនោះមានលក្ខណៈដូចត្បូងយ៉ាស្បា*+ និងត្បូងវិសេសពណ៌ក្រហម ហើយនៅជុំវិញបល្ល័ង្កនោះមានឥន្ទធនូដែលមានលក្ខណៈដូចត្បូងមរកត។+
-