បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី១ ១៦:២៨-៣៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៨ ចូរ​លើក​កិត្តិយស​ព្រះ​យេហូវ៉ា ឱ​បណ្ដា​ជន​ទាំង​ឡាយ​អើយ!

      ចូរ​លើក​កិត្តិយស​ព្រះ​យេហូវ៉ា ព្រោះ​លោក​មាន​សិរី​រុង​រឿង​និង​ឫទ្ធានុភាព​ខ្លាំង​ក្លា។+

      ២៩ ចូរ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ឲ្យ​សម​នឹង​នាម​របស់​លោក+

      ចូរ​នាំ​យក​អំណោយ ហើយ​ចូល​មក​ចំពោះ​លោក។+

      ចូរ​ក្រាប​គោរព*នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​សម្លៀក​បំពាក់​បរិសុទ្ធ។+

      ៣០ ឱ​បណ្ដា​ជន​នៅ​ផែនដី​អើយ ចូរ​ស្ញែង​ខ្លាច​លោក​ចុះ!

      ផែនដី​បាន​ត្រូវ​តាំង​ឡើង​យ៉ាង​មាំ គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​រង្គោះ​រង្គើ​ឡើយ។+

      ៣១ ចូរ​ឲ្យ​ស្ថាន​សួគ៌*ពេញ​ដោយ​អំណរ ហើយ​ឲ្យ​ផែនដី​រីក​រាយ​ត្រេក​អរ។+

      ចូរ​ប្រកាស​ដល់​ប្រជា​ជាតិ​នា​នា​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​ក្លាយ​ទៅ​ជា​ស្ដេច​ហើយ!›។+

      ៣២ ចូរ​ឲ្យ​សមុទ្រ​និង​អ្វី​ៗ​នៅ​ក្នុង​សមុទ្រ​បន្លឺ​សំឡេង​រំពង

      ចូរ​ឲ្យ​ស្រែ​ចម្ការ​និង​អ្វី​ៗ​នៅ​ក្នុង​នោះ​មាន​អំណរ​ក្រៃ​លែង។

      ៣៣ ចូរ​ឲ្យ​ព្រៃ​ព្រឹក្សា​ស្រែក​ឡើង​ដោយ​អំណរ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា

      ព្រោះ​លោក​កំពុង​មក​វិនិច្ឆ័យ​ផែនដី។

  • ចម្រៀងសរសើរព្រះ ២៩:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៩ ឱ​កូន​របស់​អ្នក​ដែល​មាន​កម្លាំង​ខ្លាំង​ក្លា ចូរ​សរសើរ​ព្រះ​យេហូវ៉ា

      ចូរ​សរសើរ​ព្រះ​យេហូវ៉ា ដោយ​សារ​លោក​មាន​ឫទ្ធិ​អំណាច​និង​សិរី​រុង​រឿង។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក