-
ដើមកំណើត ៤១:៣៩-៤១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៩ បន្ទាប់មក ផារ៉ូនិយាយទៅកាន់យ៉ូសែបថា៖ «ដោយសារព្រះបានបណ្ដាលឲ្យអ្នកដឹងអំពីអ្វីទាំងនេះ នោះគ្មានអ្នកណាមានប្រាជ្ញាវាងវៃនិងចេះពិចារណាដូចអ្នកទេ។ ៤០ ខ្ញុំនឹងតែងតាំងអ្នកឲ្យមើលការខុសត្រូវលើពួកអ្នកផ្ទះខ្ញុំ ហើយបណ្ដារាស្ត្រខ្ញុំនឹងស្ដាប់បង្គាប់អ្នកទាំងស្រុង។+ មានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលមានឋានៈខ្ពស់ជាងអ្នក»។ ៤១ រួចផារ៉ូបន្ថែមទៀតថា៖ «ចាប់ពីពេលនេះទៅ ខ្ញុំតែងតាំងអ្នកឲ្យត្រួតត្រាលើស្រុកអេហ្ស៊ីបទាំងមូល»។+
-
-
ដើមកំណើត ៤១:៤៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៨ ក្នុងឆ្នាំទាំងនោះ គាត់បានប្រមូលស្បៀងអាហារយកទៅទុកក្នុងឃ្លាំងតាមក្រុងនានាក្នុងស្រុកអេហ្ស៊ីប។ ស្បៀងដែលគេប្រមូលបានពីវាលស្រែនៅជុំវិញក្រុងនីមួយៗ គាត់យកទៅទុកក្នុងឃ្លាំងនៅក្រុងនោះតែម្ដង។
-
-
ដើមកំណើត ៤៥:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ដូច្នេះ គឺព្រះពិតដែលបានចាត់ខ្ញុំឲ្យមកទីនេះ មិនមែនពួកបងទេ ព្រោះលោកមានបំណងតែងតាំងខ្ញុំឲ្យធ្វើជាមន្ត្រីខ្ពស់បំផុតរបស់ផារ៉ូ និងធ្វើជាអ្នកមើលការខុសត្រូវលើវិមានគាត់ ហើយធ្វើជាអ្នកត្រួតត្រាលើស្រុកអេហ្ស៊ីបទាំងមូល។+
-