បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ១២:៣១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣១ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​តាម​ពួក​គេ​ជា​ដាច់​ខាត ព្រោះ​ប្រជា​ជាតិ​ទាំង​នោះ​មាន​ការ​ប្រព្រឹត្ត​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​សព្វ​បែប​យ៉ាង ក្នុង​ការ​គោរព​បូជា​ព្រះ​របស់​ពួក​គេ។ ពួក​គេ​ថែម​ទាំង​ដុត​កូន​ប្រុស​កូន​ស្រី​ខ្លួន​ជូន​ព្រះ​ទាំង​នោះ​ទៀត​ផង។ ទង្វើ​ទាំង​នោះ ព្រះ​យេហូវ៉ា​ស្អប់​ខ្លាំង​ណាស់។ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ដូច្នោះ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ឡើយ។+

  • បណ្ដាស្ដេចទី២ ១៦:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ នៅ​ឆ្នាំ​ទី​១៧​ក្នុង​រាជ្យ​ភេកា​ជា​កូន​រេម៉ាលៀ អេហាស+ជា​កូន​យ៉ូថាម​បាន​គ្រប់​គ្រង​ជា​ស្ដេច​លើ​ស្រុក​យូដា។

  • បណ្ដាស្ដេចទី២ ១៦:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ផ្ទុយ​ទៅ​វិញ គាត់​បាន​ដើរ​តាម​គន្លង​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល+ ហើយ​ថែម​ទាំង​ដុត​កូន​របស់​ខ្លួន​ជូន​ជា​គ្រឿង​បូជា*ទៀត​ផង។+ គាត់​បាន​ធ្វើ​តាម​ទង្វើ​ដ៏​គួរ​ឲ្យស្អប់​ខ្ពើម​របស់​ប្រជា​ជាតិ​នា​នា+ ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រាអែល។

  • បណ្ដាស្ដេចទី២ ១៧:១៧, ១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ បន្ថែម​ទៅ​ទៀត ពួក​គេ​បាន​ដុត​កូន​ប្រុស​កូន​ស្រី​ខ្លួន​ជា​គ្រឿង​បូជា+ ហើយ​មើល​ប្រផ្នូល ព្រម​ទាំង​ទស្សន៍​ទាយ​ទៀត​ផង។+ ពួក​គេ​បាន​បណ្ដោយ​ខ្លួន​ឲ្យ​ប្រព្រឹត្ត​អ្វី​ដែល​អាក្រក់​ជា​និច្ច ហើយ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ខឹង។

      ១៨ ដូច្នេះ ព្រះ​យេហូវ៉ា​ខឹង​នឹង​ជន​ជាតិ​អ៊ីស្រាអែល​ជា​ខ្លាំង។ ម្ល៉ោះ​ហើយ លោក​បាន​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​លោក​ទៅ+ ដោយ​មិន​ទុក​ឲ្យ​សល់​កុលសម្ព័ន្ធ​ណា​មួយ​ឡើយ លើក​លែង​តែ​កុលសម្ព័ន្ធ​យូដា​មួយ​ប៉ុណ្ណោះ។

  • យេរេមា ៧:៣០, ៣១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣០ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ព្រោះ​បណ្ដា​ជន​យូដា​បាន​ប្រព្រឹត្ត​អ្វី​ដែល​ខ្ញុំ​ស្អប់។ ពួក​គេ​បាន​ដំឡើង​រូប​ព្រះ​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​នៅ​ក្នុង​វិហារ​ដែល​ជា​តំណាង​នាម​ខ្ញុំ ដើម្បី​ធ្វើ​ឲ្យ​វិហារ​នោះ​ស្មោក​គ្រោក។+ ៣១ ពួក​គេ​បាន​សង់​ទី​ខ្ពស់​ៗ​នៅ​តូផែត ដែល​នៅ​ក្នុង​ជ្រលង​ហ៊ីណំ*+ ដើម្បី​ដុត​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន​នៅ​ក្នុង​ភ្លើង+ ជា​ការ​ដែល​ខ្ញុំ​មិន​បាន​បង្គាប់ ហើយ​ក៏​មិន​ដែល​មាន​នៅ​ក្នុង​គំនិត​ខ្ញុំ​សោះ​ឡើយ›។+

  • កូរិនថូសទី១ ១០:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ មិន​មែន​ទេ! ប៉ុន្តែ​ខ្ញុំ​ចង់​និយាយ​ថា អ្វី​ៗ​ដែល​ប្រជាជាតិ​នា​នា​សែន ពួក​គេ​សែន​ដល់​ពួក​វិញ្ញាណ​កំណាច* មិន​មែន​ដល់​ព្រះ​ទេ+ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​រួម​ចំណែក​ជា​មួយ​នឹង​ពួក​វិញ្ញាណ​កំណាច​ឡើយ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក