-
អ្នកសម្រេចក្ដី ១០:៦-៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើដែលព្រះយេហូវ៉ាមិនពេញចិត្តម្ដងទៀត។+ ពួកគេបានទៅគោរពបូជាបណ្ដាព្រះបាល+ រូបព្រះអាសថារ៉ូត ព្រះរបស់ពួកអេរ៉ាម* ព្រះរបស់ពួកស៊ីដូន ព្រះរបស់ពួកម៉ូអាប់+ ព្រះរបស់ពួកអាំម៉ូន+ និងព្រះរបស់ពួកភីលីស្ទីន។+ ពួកគេបោះបង់ចោលព្រះយេហូវ៉ា ហើយមិនបម្រើលោកទេ។ ៧ ព្រះយេហូវ៉ាខឹងជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង ហើយលោកបានឲ្យ*ពួកគេធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីននិងពួកអាំម៉ូន។+ ៨ ហេតុនេះក្នុងឆ្នាំនោះ ពួកភីលីស្ទីននិងពួកអាំម៉ូនបានជិះជាន់សង្កត់សង្កិនជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង ហើយអស់រយៈពេល១៨ឆ្នាំពួកគេបានធ្វើបាបជនជាតិអ៊ីស្រាអែលទាំងឡាយនៅត្រើយម្ខាងទន្លេយ៉ូដាន់ ដែលធ្លាប់ជាទឹកដីរបស់ជនជាតិអាម៉ូរីនៅស្រុកគីលាត។
-