-
ការបំភ្លឺច្បាប់ ៧:១៣, ១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ លោកនឹងស្រឡាញ់ ហើយឲ្យពរដល់អ្នករាល់គ្នា ថែមទាំងធ្វើឲ្យអ្នករាល់គ្នាមានចំនួនកើនឡើង។+ លោកនឹងឲ្យពរអ្នករាល់គ្នាមានកូនច្រើនក្នុងស្រុកនោះ ហើយមានភោគផលជាបរិបូរ ទាំងស្រូវ ទាំងស្រាថ្មី ទាំងប្រេង+ ព្រមទាំងហ្វូងគោនិងហ្វូងចៀមរបស់អ្នករាល់គ្នា ក៏នឹងចម្រើនឡើងដែរ ដូចដែលលោកបានស្បថនឹងបុព្វបុរសរបស់អ្នករាល់គ្នា។+ ១៤ ក្នុងចំណោមប្រជាជាតិនានា អ្នករាល់គ្នានឹងទទួលពរលើសគេ+ ទាំងបុរសទាំងស្ត្រីសុទ្ធតែមានសមត្ថភាពបង្កើតកូនបាន ហើយសូម្បីតែហ្វូងសត្វរបស់អ្នករាល់គ្នាក៏តែងតែមានកូនជានិច្ច។+
-