បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី២ ២២:៨-១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៨ ផែនដី​ចាប់​ផ្ដើម​កក្រើក​យោល​យោក+

      គ្រឹះ​នៃ​ផ្ទៃ​មេឃ​រញ្ជួយ​ញាប់​ញ័រ+

      ហើយ​រង្គើ​ឥត​ឈប់​ឈរ​ដោយ​សារ​កំហឹង​របស់​លោក។+

       ៩ មាន​ផ្សែង​ហុយ​ចេញ​ពី​ច្រមុះ​របស់​លោក

      ហើយ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​ចេញ​ពី​មាត់​របស់​លោក+

      រងើក​ភ្លើង​ក៏​ឆេះ​សន្ធោ​សន្ធៅ​ចេញ​ពី​លោក​ដែរ។

      ១០ លោក​ធ្វើ​ឲ្យ​មេឃ​ទេរ ពេល​ដែល​លោក​ចុះ​មក+

      ដោយ​មាន​ពពក​ខ្មៅ​ងងឹត​នៅ​ក្រោម​ជើង​លោក។+

      ១១ លោក​នៅ​ពី​លើ​ចេរូប៊ីន+ ហើយ​ហោះ​មក

      មើល​ទៅ​ដូច​ជា​លោក​នៅ​លើ​ស្លាប​របស់​ទេវតា។+

      ១២ លោក​ដាក់​ភាព​ងងឹត​ធ្វើ​ជា​ទី​បាំង​ជុំវិញ​លោក+

      គឺ​លោក​នៅ​ក្នុង​ពពក​ខ្មៅ​ងងឹត។

      ១៣ ពន្លឺ​ចែង​ចាំង​ដែល​ចេញ​ពី​លោក ធ្វើ​ឲ្យ​រងើក​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ។

      ១៤ ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​មាន​ផ្គរ​លាន់​ចេញ​ពី​លើ​មេឃ+

      ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​បាន​បន្លឺ​សំឡេង​ចេញ​មក។+

      ១៥ លោក​បាញ់​ព្រួញ+ ហើយ​កម្ចាត់​កម្ចាយ​ពួក​សត្រូវ

      លោក​បញ្ចេញ​ផ្លេក​បន្ទោរ ធ្វើ​ឲ្យ​ពួក​គេ​ច្របូក​ច្របល់។+

      ១៦ ដោយ​សារ​ការ​ស្ដី​បន្ទោស​របស់​ព្រះ​យេហូវ៉ា​នោះ​គ្រឹះ​នៃ​ផែនដី​បាន​ត្រូវ​បើក​ចំហ

      និង​ដោយ​សារ​ខ្យល់​គំហុក​ចេញ​ពី​ច្រមុះ​របស់​លោក+

      នោះ​បាត​សមុទ្រ​ក៏​បាន​ត្រូវ​បើក​បង្ហាញ​ដែរ។+

  • ចម្រៀងសរសើរព្រះ ៧៧:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ សំឡេង​ផ្គរ​លាន់​របស់​លោក+ប្រៀប​ដូច​ជា​សំឡេង​សន្ធឹក​កង់​រទេះ​ចម្បាំង

      ផ្លេក​បន្ទោរ​ភ្លឺ​ឆ្វាច​ពេញ​ផែន​ដី+

      ហើយ​ផែន​ដី​ក៏​កក្រើក​រញ្ជួយ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក