-
ម៉ាថាយ ២១:៧-៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ រួចពួកគាត់បានដឹកសត្វលានិងកូនវាមក ក៏បានក្រាលសម្លៀកបំពាក់ក្រៅរបស់ពួកគាត់លើខ្នងវា ហើយលោកក៏ឡើងជិះ។+ ៨ មនុស្សភាគច្រើនពីចំណោមបណ្ដាជន បានក្រាលសម្លៀកបំពាក់ក្រៅរបស់ពួកគេលើផ្លូវ។+ ចំណែកអ្នកឯទៀតវិញ ពួកគេបានកាត់យកមែកឈើមករាយលើផ្លូវ។ ៩ ឯបណ្ដាជនដែលដើរនៅខាងមុខ និងពួកអ្នកដែលដើរតាមក្រោយលោក បានស្រែកឡើងម្ដងហើយម្ដងទៀតថា៖ «សូមមេត្តាសង្គ្រោះបុត្រដាវីឌ!+ អ្នកដែលមកក្នុងនាមព្រះយេហូវ៉ា* មានពរហើយ!+ សូមលោកដែលស្ថិតនៅស្ថានសួគ៌មេត្តាសង្គ្រោះ!»។+
-
-
ម៉ាកុស ១១:៧-១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ពួកគាត់ដឹកលានោះ+មកឯលោកយេស៊ូ ហើយយកសម្លៀកបំពាក់ក្រៅរបស់ពួកគាត់ក្រាលលើខ្នងវា។ ក្រោយមក លោកក៏ឡើងជិះ។+ ៨ ម្យ៉ាងទៀត មនុស្សជាច្រើនបានក្រាលសម្លៀកបំពាក់ក្រៅរបស់ពួកគេនៅលើផ្លូវ។ ចំណែកអ្នកឯទៀតបានកាត់មែកឈើពីវាល មករាយនៅលើផ្លូវដែរ។+ ៩ រួចអស់អ្នកដែលដើរនៅខាងមុខ និងពួកអ្នកដែលដើរតាមក្រោយ បានស្រែកឡើងម្ដងហើយម្ដងទៀតថា៖ «សូមមេត្តាសង្គ្រោះ!+ អ្នកដែលមកក្នុងនាមព្រះយេហូវ៉ា* មានពរហើយ!+ ១០ រាជាណាចក្ររបស់ដាវីឌដែលជាឪពុកយើង មានពរហើយ!+ សូមឲ្យលោកដែលនៅស្ថានសួគ៌មេត្តាសង្គ្រោះ!»។
-
-
លូកា ១៩:៣៧, ៣៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៧ ពេលលោកទៅជិតដល់ផ្លូវចុះពីភ្នំដើមអូលីវភ្លាម នោះអ្នកកាន់តាមទាំងឡាយចាប់ផ្ដើមត្រេកអរ ហើយបន្លឺសំឡេងសរសើរព្រះអំពីការដែលប្រកបដោយឫទ្ធានុភាពទាំងប៉ុន្មានដែលពួកគេបានឃើញ។ ៣៨ ពួកគេបន្លឺឡើងថា៖ «អ្នកដែលមកជាស្ដេចក្នុងនាមព្រះយេហូវ៉ា មានពរហើយ! សូមឲ្យស្ថានសួគ៌មានសន្តិភាព ហើយសូមឲ្យលោកដែលនៅស្ថានសួគ៌មានសិរីរុងរឿង!»។+
-