-
ការបំភ្លឺច្បាប់ ១៧:១៨-២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ នៅថ្ងៃដែលគាត់ចាប់ផ្ដើមគ្រប់គ្រងជាស្ដេចលើរាជាណាចក្រខ្លួន គាត់ត្រូវចម្លងក្រមច្បាប់នេះទុកក្នុងសៀវភៅ*សម្រាប់ខ្លួន ជាក្រមច្បាប់ដែលពួកលេវីជាសង្ឃបានរក្សាទុក។+
១៩ «គាត់ត្រូវរក្សាទុកសៀវភៅនោះ ហើយត្រូវអានជារៀងរាល់ថ្ងៃអស់មួយជីវិត+ ដើម្បីឲ្យគាត់អាចរៀនកោតខ្លាចព្រះយេហូវ៉ាជាព្រះនៃខ្លួន ហើយធ្វើតាមពាក្យទាំងប៉ុន្មានដែលមានក្នុងក្រមច្បាប់នេះ ព្រមទាំងកាន់តាមបញ្ញត្តិទាំងអស់ផង។+ ២០ បើគាត់ធ្វើដូច្នោះ គាត់នឹងមិនមានចិត្តគំនិតតម្កើងខ្លួនខ្ពស់ជាងជនរួមជាតិ ហើយក៏មិនប្រព្រឹត្តប្រាសចាកពីបញ្ញត្តិរបស់ព្រះដែរ។ យ៉ាងនោះ គាត់និងពូជពង្សគាត់អាចគ្រប់គ្រងរាជាណាចក្ររបស់ខ្លួនបានយូរអង្វែងលើប្រជាជាតិអ៊ីស្រាអែល។
-