បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • នេហេមា ៤:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ ដូច្នេះ ខ្ញុំ​បាន​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ! សូម​លោក​ស្ដាប់​ផង ព្រោះ​ពួក​គេ​កំពុង​មើល​ងាយ​យើង​ខ្លាំង​ណាស់។+ សូម​ឲ្យ​ពាក្យ​មើល​ងាយ​នោះ​ធ្លាក់​ទៅ​លើ​ពួក​គេ​វិញ​ទៅ+ ហើយ​ឲ្យ​ពួក​គេ​រង​ការ​វាយលុក និង​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​ចុះ។

  • នេហេមា ៦:១៥, ១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ នៅ​ថ្ងៃ​ទី​២៥ ខែ​អេលូល* ពួក​យើង​បាន​សង់​កំពែង​ចប់​សព្វ​គ្រប់ ក្នុង​រយៈ​ពេល​៥២​ថ្ងៃ។

      ១៦ ក្រោយ​ពី​ពួក​សត្រូវ​បាន​ឮ​អំពី​រឿង​នេះ ហើយ​ប្រជា​ជាតិ​ដែល​នៅ​ជុំវិញ​បាន​ឃើញ​កំពែង​ដែល​សង់​រួច​រាល់​ហើយ ពួក​គេ​អាម៉ាស់​មុខ​ជា​ខ្លាំង។+ ពួក​គេ​បាន​ទទួល​ស្គាល់​ថា​ព្រះ​របស់​យើង​បាន​ជួយ​យើង​ក្នុង​កិច្ចការ​សាង​សង់​នេះ។

  • អេសធើរ ៦:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ គាត់​បាន​រៀប​រាប់​អំពី​អ្វី​ដែល​បាន​កើត​ឡើង ប្រាប់​ដល់​សេរេស​ជា​ប្រពន្ធ+ ព្រម​ទាំង​មិត្ត​ភក្ដិ​របស់​គាត់។ ពេល​ឮ​ដូច្នោះ ទី​ប្រឹក្សា​និង​ប្រពន្ធ​គាត់​ប្រាប់​គាត់​ថា​៖ ​«​បើ​ម៉ាដេកាយ​ជា​ជន​ជាតិ​យូដា​មែន អ្នក​មិន​អាច​ឈ្នះ​គាត់​បាន​ទេ ដូច​អ្នក​ពិសោធ​ស្រាប់​ហើយ។ អ្នក​នឹង​ទទួល​បរាជ័យ​ជា​មិន​ខាន​»។

  • អេសធើរ ៩:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ ជន​ជាតិ​យូដា​បាន​សម្លាប់ ហើយ​បំផ្លាញ​ពួក​សត្រូវ​ទាំង​អស់​ដោយ​ដាវ។ ពួក​គេ​បាន​ប្រព្រឹត្ត​ទៅ​លើ​ពួក​សត្រូវ តាម​តែ​ចិត្ត​របស់​ពួក​គេ។+

  • ចម្រៀងសរសើរព្រះ ១៣៧:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៧ ឱ​ព្រះ​យេហូវ៉ា​អើយ សូម​លោក​កុំ​ភ្លេច

      នូវ​អ្វី​ដែល​ជន​ជាតិ​អេដំ​បាន​និយាយ​នៅ​ថ្ងៃ​ដែល​យេរូសាឡិម​បាន​ត្រូវ​ផ្ដួល​រំលំ​ថា​៖

      ​«​ចូរ​បំផ្លាញ​ក្រុង​នេះ​ចោល​ទៅ! ចូរ​បំផ្លាញ​ក្រុង​នេះ​ចោល​ទាំង​គ្រឹះ​ផង!​»។+

  • សាការី ១២:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ នៅ​ថ្ងៃ​នោះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​យេរូសាឡិម​ទៅ​ជា​ថ្ម​មួយ​ដ៏​ធ្ងន់​សម្រាប់​ជន​ជាតិ​ទាំង​អស់។ អស់​អ្នក​ដែល​លើក​ថ្ម​នោះ ប្រាកដ​ជា​រង​របួស​ធ្ងន់​ធ្ងរ​ជា​មិន​ខាន+ ហើយ​ប្រជា​ជាតិ​នា​នា​នៅ​ផែនដី​នឹង​ប្រមូល​គ្នា​មក​ទាស់​នឹង​នាង​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក