-
ចម្រៀងសរសើរព្រះ ៣៨:២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ សូមលោកប្រញាប់មកជួយខ្ញុំ
ឱព្រះយេហូវ៉ា លោកជាអ្នកសង្គ្រោះរបស់ខ្ញុំ។+
-
-
ចម្រៀងសរសើរព្រះ ៧០:១-៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧០ ឱព្រះអើយ សូមលោកមកសង្គ្រោះខ្ញុំផង
ឱព្រះយេហូវ៉ា សូមប្រញាប់មកជួយខ្ញុំ។+
២ សូមឲ្យពួកអ្នកដែលចង់ផ្ដាច់ជីវិត*ខ្ញុំ
ត្រូវអាម៉ាស់មុខនិងអាប់ឱន។
សូមឲ្យអស់អ្នកដែលសប្បាយចិត្តដោយសារខ្ញុំរងទុក្ខវេទនា
ត្រូវដកថយទាំងអាប់មុខ។
៣ សូមឲ្យមនុស្សដែលតិះដៀលខ្ញុំថា៖ «សមមុខហើយ!»
ត្រូវបណ្ដេញឲ្យត្រឡប់ទៅវិញទាំងអាម៉ាស់។
៤ ប៉ុន្តែ ចូរឲ្យអ្នកដែលស្វែងរកលោក
ត្រេកអរសប្បាយដោយសារលោក។+
សូមឲ្យអស់អ្នកដែលស្រឡាញ់សេចក្ដីសង្គ្រោះរបស់លោក
និយាយឥតឈប់ថា៖ «សូមឲ្យព្រះទទួលការសរសើរតម្កើង!»។
-