-
ធីម៉ូថេទី១ ៥:៩, ១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ស្ត្រីមេម៉ាយដែលត្រូវរាប់បញ្ចូលក្នុងបញ្ជី ត្រូវមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ធ្លាប់មានប្ដីតែមួយ ១០ មានសាក្សីបញ្ជាក់ថានាងបានធ្វើការល្អដូចជា+ បានចិញ្ចឹមអប់រំកូន+ បានទទួលអ្នកឯទៀតដោយរាក់ទាក់+ បានលាងជើងពួកអ្នកបរិសុទ្ធ+ បានជួយអ្នកដែលរងទុក្ខវេទនា+ និងបានព្យាយាមធ្វើការល្អគ្រប់យ៉ាង។
-
-
ទីតុស ២:៣-៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ដូចគ្នាដែរ ស្ត្រីវ័យចាស់ត្រូវមានការប្រព្រឹត្តដែលលើកកិត្តិយសព្រះ មិននិយាយបង្កាច់បង្ខូច និងមិនញៀនស្រា តែជាអ្នកបង្រៀនអំពីអ្វីដែលល្អ ៤ ដើម្បីអាចផ្ដល់ឱវាទដល់*ស្ត្រីវ័យក្មេងឲ្យស្រឡាញ់ប្ដី ស្រឡាញ់កូន ៥ ឲ្យធ្វើជាមនុស្សបរិសុទ្ធ ដឹងខុសត្រូវ ឧស្សាហ៍ធ្វើកិច្ចការផ្ទះ ចិត្តល្អ ហើយចុះចូលនឹងប្ដីខ្លួន+ ដើម្បីកុំឲ្យអ្នកណានិយាយប្រមាថបណ្ដាំរបស់ព្រះ។
-