-
សុភាសិត ៧:១៤-២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ «ថ្ងៃនេះ អូនទើបជូនគ្រឿងបូជានៃមេត្រីភាពរួច។+
អូនក៏បានធ្វើតាមសម្បថរបស់អូនដែរ។
១៥ ហេតុនេះហើយបានជាអូនចេញមករកបង
អូនទន្ទឹងចាំបង ឥឡូវអូនជួបបងហើយ!
១៧ អូនបានប្រោះម្សៅជ័រល្វីងទេស គ្រឿងក្រអូបធ្វើពីដើមអាឡូនិងឈើអែមនៅលើគ្រែ។+
១៨ មកបង មកសប្បាយជាមួយគ្នាទាល់ភ្លឺ
ចូរយើងមករួមស្នេហ៍ឲ្យបានឆ្អែតឆ្អន់
១៩ ព្រោះប្ដីអូនមិននៅផ្ទះទេ
គាត់បានធ្វើដំណើរទៅឆ្ងាយហើយ។
២០ គាត់បានយកថង់ប្រាក់ទៅជាមួយ
ទាល់តែថ្ងៃដែលដួងខែពេញវង់ ទើបគាត់ត្រឡប់មកវិញ»។
-