-
ដើមកំណើត ៣៩:៧, ៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ក្រោយមក ប្រពន្ធរបស់ប៉ូទីផា ចាប់ផ្ដើមលួចសម្លឹងមើលយ៉ូសែប ហើយនិយាយទៅគាត់ថា៖ «ចូរមករួមដំណេកជាមួយនឹងខ្ញុំ»។ ៨ ប៉ុន្តែ យ៉ូសែបបានបដិសេធ ហើយនិយាយទៅកាន់នាងថា៖ «ចៅហ្វាយខ្ញុំបានឲ្យខ្ញុំគ្រប់គ្រងលើអ្វីៗទាំងអស់ ហើយដោយសារមានខ្ញុំ គាត់មិនចាំបាច់ខ្វល់អំពីអ្វីឡើយ។
-
-
ការបំភ្លឺច្បាប់ ១៣:៦-៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ «ប្រសិនបើបងប្អូនរួមម្ដាយ ឬកូនប្រុសកូនស្រី ឬប្រពន្ធជាទីស្រឡាញ់ ឬមិត្តដ៏ជិតស្និទ្ធបំផុតរបស់អ្នករាល់គ្នា ព្យាយាមល្បួងលួងលោមអ្នករាល់គ្នាដោយស្ងាត់ៗថា៖ ‹ចូរយើងទៅបម្រើព្រះឯទៀតវិញ›+ ជាព្រះដែលអ្នករាល់គ្នានិងបុព្វបុរសរបស់អ្នករាល់គ្នាពុំធ្លាប់ស្គាល់ ៧ ជាព្រះផ្សេងៗដែលប្រជាជាតិនៅជុំវិញអ្នករាល់គ្នាគោរពបូជា ទោះជានៅជិតឬឆ្ងាយ ឬចាប់ពីដើមស្រុកទៅដល់ចុងស្រុកក្ដី ៨ អ្នករាល់គ្នាមិនត្រូវយល់ព្រមឬធ្វើតាមគាត់+ ឬបង្ហាញការអាណិតអាសូរ ឬមានចិត្តមេត្តា ឬការពារគាត់ឡើយ។
-