-
បណ្ដាស្ដេចទី២ ៥:២០-២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ កេហាស៊ី+ជាអ្នកបម្រើអេលីសេដែលជាតំណាងព្រះពិត+ បានគិតក្នុងចិត្តថា៖ ‹លោកម្ចាស់ខ្ញុំឲ្យណាម៉ានជាជនជាតិស៊ីរី+ត្រឡប់ទៅវិញ ដោយមិនព្រមទទួលអំណោយពីគាត់សោះ។ ដូច្នេះ ខ្ញុំស្បថដោយនូវនាមព្រះយេហូវ៉ាជាព្រះដែលមានជីវិតរស់នៅថា ខ្ញុំនឹងរត់ទៅតាមគាត់ ហើយសុំអំណោយខ្លះ›។ ២១ បន្ទាប់មក កេហាស៊ីក៏រត់ទៅតាមណាម៉ាន។ ឯណាម៉ាន គាត់ឃើញថាមានមនុស្សម្នាក់រត់តាមក្រោយគាត់។ ពេលនោះ គាត់ក៏ចុះពីលើរទេះទៅជួបកេហាស៊ី រួចសួរថា៖ «តើមានរឿងអ្វី?»។ ២២ គាត់ក៏ឆ្លើយតបថា៖ «គ្មានរឿងអ្វីទេ គ្រាន់តែលោកម្ចាស់ខ្ញុំចាត់ខ្ញុំឲ្យមកប្រាប់លោកថា៖ ‹មានកូនចៅពួកអ្នកប្រកាសទំនាយពីរនាក់ទើបតែមកជួបខ្ញុំ ពីតំបន់ភ្នំអេប្រាអ៊ីម។ សូមលោកឲ្យប្រាក់ពួកគេមួយថាលិន និងសម្លៀកបំពាក់ពីរបន្លាស់ផង›»។+
-
-
យេរេមា ១៧:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ដូចសត្វទទាក្រាបលើពងដែលមិនមែនជារបស់វាយ៉ាងណា
នោះអ្នកដែលមានទ្រព្យសម្បត្តិដោយការមិនទៀងត្រង់ ក៏យ៉ាងនោះដែរ+
គឺគាត់នឹងបាត់បង់ទ្រព្យទាំងនោះ នៅពាក់កណ្ដាលអាយុគាត់
ហើយទីបំផុត គេនឹងដឹងថាគាត់ជាមនុស្សឥតចេះពិចារណា»។
-