បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សុភាសិត ៥:៨-១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៨ ចូរ​កូន​នៅ​ឲ្យ​ឆ្ងាយ​ពី​នាង

      កុំ​ចូល​ទៅ​ជិត​មាត់​ទ្វារ​ផ្ទះ​របស់​នាង​ឲ្យ​សោះ+

       ៩ ដើម្បី​កុំ​ឲ្យ​កូន​បាត់​បង់​សេចក្ដី​ថ្លៃ​ថ្នូរ+

      និង​កុំ​ឲ្យ​កូន​ត្រូវ​រង​ទុក្ខ​វេទនា​អស់​មួយ​ជីវិត+

      ១០ ដើម្បី​កុំ​ឲ្យ​អ្នក​ដទៃ​ជញ្ជក់​យក​ទ្រព្យ​សម្បត្តិ*របស់​កូន+

      និង​កុំ​ឲ្យ​អ្វី​ៗ​ដែល​កូន​ខំ​ប្រឹង​រក​ដោយ​នឿយ​ហត់ បែរ​ជា​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ផ្សេង​វិញ។

  • សុភាសិត ៦:២៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៦ ព្រោះ​ស្ត្រី​ពេស្យា​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​មនុស្ស​ម្នាក់​សល់​ត្រឹម​តែ​នំ​ប៉័ង​មួយ​ដុំ​ប៉ុណ្ណោះ+

      ហើយ​ប្រពន្ធ​របស់​អ្នក​ឯ​ទៀត​នឹង​នាំ​ឲ្យ​ជីវិត​ដ៏​មាន​តម្លៃ​របស់​មនុស្ស​ម្នាក់​វិនាស​អន្តរាយ​ទៅ។

  • លូកា ១៥:១៣, ១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក កូន​ប្អូន​បាន​ប្រមូល​អ្វី​ៗ​ទាំង​អស់​ដែល​ជា​របស់​ខ្លួន ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ។ នៅ​ទី​នោះ គាត់​បង្ហិន​ទ្រព្យ​សម្បត្តិ​ខ្លួន​ដោយ​ប្រព្រឹត្ត​អំពើ​អបាយមុខ។ ១៤ ក្រោយ​មក​គាត់​បាន​ចាយ​វាយ​អស់​គ្មាន​សល់ គាត់​ក៏​ចាប់​ផ្ដើម​ខ្វះ​ខាត ជួន​ជា​ស្រុក​នោះ​កើត​ការ​អត់​ឃ្លាន​ជា​ខ្លាំង​នៅ​គ្រប់​កន្លែង។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក