បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ១:១៦, ១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ​«​នៅ​គ្រា​នោះ ខ្ញុំ​បាន​ផ្ដល់​ការ​ណែនាំ​ដល់​ពួក​អ្នក​សម្រេច​ក្ដី​ថា​៖ ‹ពេល​បណ្ដា​ជន​នាំ​រឿង​ក្ដី​មក​ប្រាប់​អ្នក​រាល់​គ្នា ចូរ​កាត់​ក្ដី​ឲ្យ​ពួក​គេ​ដោយ​សុចរិត+ ទោះ​ជា​រឿង​ក្ដី​នោះ​រវាង​ជន​ជាតិ​អ៊ីស្រាអែល​ពីរ​នាក់ ឬ​រវាង​ជន​ជាតិ​អ៊ីស្រាអែល​និង​ជន​បរទេស​ណា​ម្នាក់​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ក៏​ដោយ។+ ១៧ ពេល​កាត់​ក្ដី អ្នក​រាល់​គ្នា​មិន​ត្រូវ​លម្អៀង​ឡើយ។+ អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់​រឿង​ក្ដី​របស់​អ្នក​តូច​និង​អ្នក​ធំ+ ហើយ​មិន​ត្រូវ​ខ្លាច​មនុស្ស​ទេ+ ព្រោះ​អ្នក​រាល់​គ្នា​វិនិច្ឆ័យ​ជំនួស​ព្រះ។+ ប៉ុន្តែ បើ​មាន​រឿង​ក្ដី​ណា​ពិបាក អ្នក​រាល់​គ្នា​អាច​នាំ​មក​ឯ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​សម្រេច​ក្ដី​នោះ›។+

  • សាំយូអែលទី២ ៨:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ដាវីឌ​បន្ត​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល+ ហើយ​គាត់​គ្រប់​គ្រង​លើ​រាស្ត្រ​ទាំង​អស់​របស់​គាត់ ដោយ​សុចរិត​និង​យុត្តិធម៌។+

  • ចម្រៀងសរសើរព្រះ ៧២:១, ២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧២ ឱ​ព្រះ​អើយ សូម​ជួយ​ស្ដេច​ឲ្យ​កាត់​ក្ដី​ស្រប​តាមសេចក្ដី​វិនិច្ឆ័យ​របស់​លោក

      សូម​លោក​ឲ្យ​ស្ដេច*មាន​សេចក្ដី​សុចរិត​ដូច​លោក​ដែរ។+

       ២ សូម​ឲ្យ​គាត់​ការ​ពារ​ក្ដី​ឲ្យ​រាស្ត្រ​របស់​លោក​ដោយ​សេចក្ដី​សុចរិត

      និង​ការ​ពារ​ក្ដី​ឲ្យ​មនុស្ស​ទន់​ទាប​ដោយ​យុត្តិធម៌។+

  • អេសាយ ១១:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៤ គាត់​នឹង​វិនិច្ឆ័យ​ជន​តូច​ទាប​ដោយ​យុត្តិធម៌*

      គាត់​នឹង​កែ​តម្រង់​បណ្ដា​ជន​ដោយ​សេចក្ដី​សុចរិត ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​នៅ​ផែនដី​ដែល​មាន​ចិត្ត​សុភាព។

      គាត់​នឹង​វាយ​ផែនដី​នឹង​ដំបង​ដែល​ចេញ​ពី​មាត់​គាត់+

      ហើយ​គាត់​នឹង​ប្រហារ​ជន​ទុច្ចរិត​ដោយ​ខ្យល់​ដង្ហើម​ពី​បបូរ​មាត់​គាត់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក