-
បណ្ដាស្ដេចទី១ ១២:១៣, ១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ស្ដេចមិនបានឆ្លើយតាមយោបល់របស់ពួកបុរសចាស់ទុំទេ តែបានឆ្លើយតបនឹងបណ្ដាជនយ៉ាងតឹងរ៉ឹងវិញ។ ១៤ គាត់បានតបឆ្លើយទៅបណ្ដាជនតាមយោបល់របស់ពួកបុរសអាយុស្រករគាត់ថា៖ «ឪពុកខ្ញុំបានដាក់នឹមយ៉ាងធ្ងន់មកលើអ្នករាល់គ្នា តែខ្ញុំនឹងបន្ថែមទម្ងន់ទៅលើនឹមនោះឲ្យធ្ងន់ជាង។ ឪពុកខ្ញុំបានដាក់ទោសអ្នករាល់គ្នាដោយខ្សែតី តែខ្ញុំនឹងដាក់ទោសអ្នករាល់គ្នាដោយខ្សែតីមុតស្រួច»។
-