បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ១២:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​អ្វី​ទាំង​នោះ​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ត្រង់​កន្លែង​ដែល​ព្រះ​យេហូវ៉ា​នឹង​ជ្រើស​រើស+ គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​កូន​ប្រុស​កូន​ស្រី​ខ្លួន ទាំង​ខ្ញុំ​បម្រើ​ប្រុស​ស្រី ទាំង​ពួក​លេវីដែល​នៅ​ក្នុង​បណ្ដា​ក្រុង​របស់​អ្នក​រាល់​គ្នា​ដែរ។ ចូរ​អរ​សប្បាយ​នឹង​កិច្ចការ​ទាំង​អស់​របស់​ខ្លួន​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។

  • អ្នកទូន្មាន ៣:២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ ខ្ញុំ​បាន​ឃើញ​ថា សម្រាប់​មនុស្ស គ្មាន​អ្វី​ប្រសើរ​ជាង​ការ​សប្បាយ​រីករាយ​នឹង​ការ​ងារ​ទេ+ ព្រោះ​នោះ​ហើយ​ជា​រង្វាន់*របស់​គាត់។ ព្រោះ​តើ​អ្នក​ណា​អាច​ឲ្យ​គាត់​ឃើញ​អ្វី​ដែល​នឹង​កើត​ឡើង​ក្រោយ​ពេល​គាត់​ស្លាប់​ទៅ?+

  • អ្នកទូន្មាន ៨:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ដូច្នេះ ខ្ញុំ​សូម​ជូន​យោបល់​ថា ចូរ​រីករាយ​ត្រេក​អរ​ចុះ+ ព្រោះ​សម្រាប់​មនុស្ស គ្មាន​អ្វី​នៅ​ក្រោម​ថ្ងៃ​ដែល​ប្រសើរ​ជាង​ការ​ផឹក ការ​បរិភោគ និង​ការ​សប្បាយ​រីករាយ កាល​ដែល​គេ​ខំ​ព្យាយាម​ធ្វើ​ការ​នឿយ​ហត់+ ក្នុង​អំឡុង​ពេល​ដែល​ព្រះ​ពិត​ឲ្យ​គេ​មាន​ជីវិត​នៅ​ក្រោម​ថ្ងៃ។

  • សកម្មភាព ១៤:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ក៏​ប៉ុន្តែ លោក​បាន​ផ្ដល់​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា+លោក​បាន​ធ្វើ​ល្អ​ចំពោះ​អ្នក​រាល់​គ្នា ដោយ​ធ្វើ​ឲ្យ​ទឹក​ភ្លៀង​ធ្លាក់​ពី​លើ​មេឃ​និង​ធ្វើ​ឲ្យ​មាន​រដូវ​ដែល​សម្បូរ​ភោគ​ផល+ ហើយ​ឲ្យ​អាហារ​ជា​បរិបូរ​និង​ធ្វើ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​ពោរ​ពេញ​ទៅ​ដោយ​ក្ដី​រីករាយ​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក