បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី១ ១៩:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ ដូច្នេះ យ៉ូណាថាន​និយាយ​ល្អ​អំពី​ដាវីឌ+ប្រាប់​សុល​ជា​ឪពុក​ថា​៖ ​«​លោក​ឪពុក​មិន​គួរ​ធ្វើ​អាក្រក់​ចំពោះ​ដាវីឌ​ជា​អ្នក​បម្រើ​លោក​ឪពុក​ឡើយ ព្រោះ​គាត់​មិន​បាន​ធ្វើ​អាក្រក់​ចំពោះ​លោក​ឪពុក​ទេ។ អ្វី​ដែល​គាត់​បាន​ធ្វើ​សុទ្ធតែ​ជា​ប្រយោជន៍​ដល់​លោក​ឪពុក។

  • សាំយូអែលទី១ ២៥:២៣, ២៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៣ ពេល​អាប៊ីកែល​ឃើញ​ដាវីឌ​ភ្លាម នាង​ក៏​ស្ទុះស្ទា​ចុះ​ពី​លើ​ខ្នង​លា ហើយ​ក្រាប​ក្បាល​ដល់​ដី​គោរព​ដាវីឌ។ ២៤ រួច​នាង​លំឱន​កាយ​នៅ​ជិត​ជើង​ដាវីឌ ទាំង​និយាយ​ថា​៖ ​«​លោក​ម្ចាស់ សូម​ដាក់​ទោស​ខ្ញុំ​វិញ។ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​និយាយ​ជា​មួយ​នឹង​លោក​បន្តិច​សិន។ សូម​មេត្តា​ស្ដាប់​ខ្ញុំ​ផង។

  • អេសធើរ ៤:១៣, ១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ គាត់​ក៏​ផ្ញើ​ពាក្យ​ទៅ​នាង​អេសធើរ​វិញ​ថា​៖ ​«​នាង​មិន​វិសេស​ជាង​ជន​ជាតិ​យូដា​ឯ​ទៀត​ទេ។ សូម​កុំ​គិត​ស្មាន​ថា​នាង​នឹង​រួច​ជីវិត​ដោយ​សារ​នាង​នៅ​ក្នុង​វិមាន​ស្ដេច​នោះ​ឡើយ។ ១៤ ប្រសិន​បើ​ពេល​នេះ​នាង​នៅ​ស្ងៀម នោះ​ជន​ជាតិ​យូដា​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​ពី​ប្រភព​ផ្សេង​វិញ+ តែ​នាង​និង​ពូជ​ពង្ស​ឪពុក​នាង​នឹង​ត្រូវ​វិនាស​ជា​មិន​ខាន។ នាង​បាន​ត្រូវ​តែង​តាំង​ជា​អគ្គមហេសី ប្រហែល​ជា​សម្រាប់​គ្រា​ដូច​នេះ​ទេ​ដឹង​»។+

  • ចម្រៀងសរសើរព្រះ ១៤៥:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ពួក​គេ​នឹង​ប្រកាស​អំពី​សិរី​រុង​រឿង​នៃ​រាជ្យ​របស់​លោក+

      ហើយ​ថ្លែង​ប្រាប់​អំពី​ឫទ្ធិ​ដ៏​មហិមា​របស់​លោក+

  • សុភាសិត ៩:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៨ កុំ​កែ​តម្រង់​មនុស្ស​ដែល​ប្រមាថ​មើល​ងាយ​គេ ព្រោះ​គាត់​នឹង​ស្អប់​អ្នក។+

      ប៉ុន្តែ ចូរ​កែ​តម្រង់​មនុស្ស​ដែល​មាន​ប្រាជ្ញា ព្រោះ​គាត់​នឹង​ស្រឡាញ់​អ្នក។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក