៥៤ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ឱស្ត្រីអារដែលមិនធ្លាប់បង្កើតកូនអើយ!+ ចូរស្រែកឡើងដោយអំណរ!+
ឱស្ត្រីដែលមិនធ្លាប់ឈឺពោះសម្រាលកូនអើយ!+ ចូរសប្បាយរីករាយ ហើយត្រេកអរឡើង!
ព្រោះកូនរបស់ស្ត្រីដែលបានត្រូវបោះបង់ចោល នឹងមានចំនួនច្រើន
គឺច្រើនជាងកូនរបស់ស្ត្រីដែលមានប្ដីទៅទៀត»។+
២ «ចូរពង្រីកទីធ្លាត្រសាលឲ្យធំទូលាយ+
ហើយសន្ធឹងក្រណាត់ត្រសាលវិសេសរបស់អ្នក
កុំសំចៃទុកឡើយ! ចូរតខ្សែត្រសាលឲ្យវែងទៅ
ហើយដំស្នឹងត្រសាលឲ្យមាំចុះ។+