បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ៣១:១៦, ១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ​«​មើល! អ្នក​ហៀបនឹង​ស្លាប់​ហើយ។ ក្រោយ​មក បណ្ដា​ជន​នេះ​នឹង​ចាប់​ផ្ដើម​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់* ដោយ​គោរព​បូជា​ដល់​ព្រះ​របស់​ពួក​អ្នក​ស្រុក​ដែល​នៅ​ជុំ​វិញ​ពួក​គេ ជា​ស្រុក​ដែល​ពួក​គេ​នឹង​ចូល​ទៅ​រស់​នៅ​នោះ។+ ពួក​គេ​នឹង​បោះ​បង់​ចោល​ខ្ញុំ+ ហើយ​ថែម​ទាំង​បំពាន​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​មួយ​នឹង​ពួក​គេ​ទៀត​ផង។+ ១៧ នៅ​គ្រា​នោះ ខ្ញុំ​នឹង​បញ្ចេញ​កំហឹង​ទៅ​លើ​ពួក​គេ+ ហើយ​ខ្ញុំ​នឹង​បោះ​បង់​ចោល​ពួក​គេ+ ព្រម​ទាំង​បែរ​មុខ​ចេញ​ពី​ពួក​គេ+ រហូត​ដល់​ពួក​គេ​ត្រូវ​បំផ្លាញ​ចោល​អស់​ទៅ។ ក្រោយ​ពី​ពួក​គេ​រង​ទុក្ខ​វេទនា​និង​មាន​សេចក្ដី​លំបាក​ជា​ច្រើន+ ពួក​គេ​នឹង​នាំ​គ្នា​និយាយ​ថា​៖ ‹យើង​មាន​សេចក្ដី​វេទនា​បែប​នេះ គឺ​ដោយ​សារ​តែ​ព្រះ​របស់​យើង​មិន​នៅ​ជា​មួយ​នឹង​យើង មែន​ទេ?›។+

  • ប្រវត្តិហេតុទី២ ៣៦:១៥, ១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ តែង​តែ​ព្រមាន​ពួក​គេ​ម្ដង​ហើយ​ម្ដង​ទៀត តាម​រយៈ​ពួក​អ្នក​នាំ​សារ​របស់​លោក ពី​ព្រោះ​លោក​អាណិត​មេត្តា​ដល់​រាស្ត្រ​លោក ហើយ​គិត​ដល់​វិហារ​របស់​លោក។* ១៦ ក៏​ប៉ុន្តែ ពួក​គេ​តែង​តែ​សើច​ចំអក​ឲ្យ​ពួក​អ្នក​នាំ​សារ​របស់​ព្រះ​ពិត+ ហើយ​មិន​ព្រម​ស្ដាប់​ប្រសាសន៍​របស់​លោក​ទេ។+ ពួក​គេ​ថែម​ទាំង​ប្រមាថ​មើល​ងាយ​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា+ជា​ច្រើន​លើក​ច្រើន​សា រហូត​ដល់​លោក​ខឹង​នឹង​ពួក​គេ​ជា​ខ្លាំង។+ លោក​កែ​តម្រង់​ពួក​គេ​លែង​បាន​ហើយ។

  • បទទំនួញ ២:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ២ ព្រះ​យេហូវ៉ា​បាន​បំផ្លាញ​អស់​ទាំង​ទី​អាស្រ័យ​នៅ​របស់​យ៉ាកុប​ដោយ​ឥត​ត្រា​ប្រណី។

      ព្រោះ​តែ​កំហឹង​របស់​លោក លោក​បាន​បំបាក់​បំបែក​បន្ទាយ​មាំ​មួន​ទាំង​ប៉ុន្មាន​របស់​កូន​ស្រី​នៃ​យូដា។*+

      លោក​បាន​បង្អាប់​បង្អោន ហើយ​ផ្ដួល​រំលំ​រាជាណាចក្រ+និង​ពួក​មន្ត្រី​របស់​នាង។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក