-
ដើមកំណើត ៤៦:៥-៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ក្រោយនោះ យ៉ាកុបបានធ្វើដំណើរចេញពីក្រុងបៀរសេបា ហើយកូនៗរបស់អ៊ីស្រាអែលបានប្រើរទេះដែលផារ៉ូបានផ្ញើមក ដើម្បីដឹកយ៉ាកុបនិងប្រពន្ធកូនរបស់ពួកគេ។ ៦ ពួកគេក៏បាននាំយកហ្វូងសត្វ និងទ្រព្យសម្បត្តិដែលគេរកបានពីស្រុកកាណានទៅជាមួយដែរ។ ទីបំផុត យ៉ាកុបនិងកូនចៅគាត់បានមកដល់ស្រុកអេហ្ស៊ីប។ ៧ យ៉ាកុបបានមកដល់ស្រុកអេហ្ស៊ីប ទាំងមានកូនប្រុសកូនស្រី និងចៅៗទាំងអស់មកជាមួយដែរ។
-