-
អេសាយ ៥៦:៦, ៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ចំពោះជនបរទេសដែលមកគោរពបម្រើខ្ញុំជាយេហូវ៉ា
ហើយស្រឡាញ់នាមខ្ញុំជាយេហូវ៉ា+ ថែមទាំងចង់ធ្វើជាអ្នកបម្រើរបស់ខ្ញុំ
គឺអស់អ្នកដែលកាន់តាមថ្ងៃឈប់សម្រាកនិងរក្សាថ្ងៃនោះឲ្យនៅបរិសុទ្ធ
ព្រមទាំងកាន់ខ្ជាប់តាមកិច្ចព្រមព្រៀងរបស់ខ្ញុំ
៧ នោះខ្ញុំនឹងនាំពួកគេមកឯភ្នំបរិសុទ្ធរបស់ខ្ញុំ+
ហើយធ្វើឲ្យពួកគេមានអំណរក្នុងកន្លែងបរិសុទ្ធសម្រាប់អធិដ្ឋានដល់ខ្ញុំ។
ខ្ញុំនឹងព្រមទទួលគ្រឿងបូជាដុតនិងគ្រឿងបូជាដែលពួកគេជូននៅលើទីបូជារបស់ខ្ញុំ។
ព្រោះកន្លែងគោរពបូជារបស់ខ្ញុំនឹងត្រូវហៅថាកន្លែងសម្រាប់ប្រជាជាតិទាំងអស់មកអធិដ្ឋាន»។+
-
-
អេសាយ ៦៦:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ពួកគេនឹងនាំជនរួមជាតិទាំងអស់របស់អ្នកពីចំណោមប្រជាជាតិនានា+ មកជូនជាអំណោយដល់ព្រះយេហូវ៉ា។ ពួកគេនាំមកដោយបញ្ជិះលើខ្នងសេះ ខ្នងលា ខ្នងអូដ្ឋដែលរត់លឿន និងរទេះតូចធំ ធ្វើដំណើរឡើងទៅលើភ្នំបរិសុទ្ធរបស់ខ្ញុំជាយេហូវ៉ានៅក្រុងយេរូសាឡិម គឺដូចពេលដែលប្រជាជាតិអ៊ីស្រាអែលនាំយកអំណោយដែលដាក់ក្នុងភាជនៈស្អាតបរិសុទ្ធទៅជូននៅវិហាររបស់ខ្ញុំដែរ»។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា។
-
-
អេសេគាល ២០:៤០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤០ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ព្រោះនៅភ្នំបរិសុទ្ធរបស់ខ្ញុំជាភ្នំដ៏ខ្ពស់ក្នុងស្រុកអ៊ីស្រាអែល+ ពូជពង្សអ៊ីស្រាអែលទាំងមូលនឹងគោរពប្រណិប័តន៍ខ្ញុំ+ ហើយខ្ញុំនឹងពេញចិត្តពួកគេ។ នៅទីនោះហើយដែលអ្នករាល់គ្នានឹងជូនវិភាគទាននិងគ្រឿងបូជាដ៏ល្អបំផុតដល់ខ្ញុំ ពោលគឺអ្វីៗទាំងអស់ដែលបរិសុទ្ធ។+
-