-
អេសេគាល ១៨:៧, ៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ គាត់មិនធ្វើបាបអ្នកណាទេ+ តែគាត់ប្រគល់របស់បញ្ចាំដល់ម្ចាស់ដើមវិញ។+ គាត់មិនលួចពីអ្នកណាទេ+ តែឲ្យអាហារដល់អ្នកដែលស្រេកឃ្លានវិញ+ ព្រមទាំងចែកសម្លៀកបំពាក់ដល់អ្នកដែលគ្មានអ្វីបិទបាំងកាយទៀតផង។+ ៨ គាត់មិនយកការប្រាក់ឬកេងប្រវ័ញ្ចពីគេឡើយ។+ គាត់មិនប្រព្រឹត្តដោយអយុត្តិធម៌ជាដាច់ខាត។+ គាត់កាត់ក្ដីឲ្យអ្នកឯទៀតដោយយុត្តិធម៌។+
-
-
យ៉ាកុប ២:១៥, ១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ ប្រសិនបើបងប្អូនប្រុសឬបងប្អូនស្រីណាម្នាក់គ្មានសម្លៀកបំពាក់ ឬអាហារគ្រប់គ្រាន់សម្រាប់ថ្ងៃនេះ ១៦ ប៉ុន្តែ អ្នករាល់គ្នាណាម្នាក់និយាយទៅអ្នកនោះថា«សូមអញ្ជើញទៅឲ្យបានសេចក្ដីសុខ ហើយសូមឲ្យខ្លួនប្រាណបានកក់ក្ដៅ និងឆ្អែតស្កប់ស្កល់ចុះ» តែអ្នកមិនឲ្យអ្វីដែលពួកគាត់ត្រូវការសម្រាប់រូបកាយ តើមានប្រយោជន៍អ្វី?+
-