-
នេហេមា ១៣:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ នៅគ្រានោះ ខ្ញុំបានឃើញបណ្ដាជនក្នុងស្រុកយូដាជាន់ផ្លែទំពាំងបាយជូរយកទឹកធ្វើស្រា នៅថ្ងៃឈប់សម្រាក។+ ខ្ញុំក៏ឃើញគេដឹកកណ្ដាប់ស្រូវលើខ្នងលា ហើយយកស្រា ផ្លែទំពាំងបាយជូរ ផ្លែល្វាតូច* និងទំនិញគ្រប់ប្រភេទ ចូលក្នុងក្រុងយេរូសាឡិមនៅថ្ងៃឈប់សម្រាក។+ ដូច្នេះ ខ្ញុំបានហាមពួកគេមិនឲ្យលក់ដូរនៅថ្ងៃឈប់សម្រាកឡើយ។
-
-
អេសាយ ៥៦:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ មានសុភមង្គលហើយ! អ្នកណាដែលធ្វើដូច្នេះ
មានសុភមង្គលហើយ! មនុស្សណាដែលកាន់ខ្ជាប់តាមការនេះ
ព្រមទាំងកាន់តាមថ្ងៃឈប់សម្រាក ហើយរក្សាថ្ងៃនោះឲ្យនៅបរិសុទ្ធ+
និងមិនលើកដៃប្រព្រឹត្តអំពើអាក្រក់។
-
-
យេរេមា ១៧:២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ ព្រោះព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ចូរប្រយ័ត្នកុំដឹកជញ្ជូនទំនិញនៅថ្ងៃឈប់សម្រាកឲ្យសោះ ហើយក៏កុំនាំអ្វីចូលតាមខ្លោងទ្វារក្រុងយេរូសាឡិមដែរ។+
-