-
យេរេមា ៣៣:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ក្រុងនេះនឹងទៅជាហេតុឲ្យខ្ញុំបានល្បីឈ្មោះ មានចិត្តរីករាយ ថែមទាំងទៅជាហេតុឲ្យខ្ញុំទទួលសេចក្ដីសរសើរនិងកិត្តិយសពីប្រជាជាតិទាំងឡាយដែលបានឮអំពីសេចក្ដីល្អដែលខ្ញុំបានធ្វើសម្រាប់រាស្ត្រខ្ញុំ។+ ប្រជាជាតិនានានឹងកោតស្ងើចនិងមានចិត្តខ្លបខ្លាច+ ព្រោះតែខ្ញុំបានធ្វើឲ្យក្រុងនេះមានភាពចម្រុងចម្រើន និងសេចក្ដីសុខសាន្ត›»។+
-
-
សេផានា ៣:១៩, ២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ មើល! នៅគ្រានោះ ខ្ញុំនឹងចាត់វិធានការទាស់នឹងអស់អ្នកដែលជិះជាន់សង្កត់សង្កិនអ្នករាល់គ្នា+
ហើយខ្ញុំនឹងសង្គ្រោះអ្នកដែលដើរខ្ញើចៗ+
ខ្ញុំនឹងប្រមូលអស់អ្នកដែលនៅរាត់រាយឲ្យមកជុំគ្នាវិញ។+
ខ្ញុំនឹងធ្វើឲ្យពួកគេល្បីល្បាញនិងទទួលការសរសើរ
នៅក្នុងស្រុកទាំងឡាយដែលពួកគេរងការអាម៉ាស់។
២០ នៅគ្រានោះ ខ្ញុំនឹងនាំអ្នករាល់គ្នាមក
នៅថ្ងៃនោះ ខ្ញុំនឹងប្រមូលអ្នករាល់គ្នាឲ្យមកជុំគ្នា
ព្រោះខ្ញុំនឹងធ្វើឲ្យអ្នករាល់គ្នាល្បីល្បាញនិងទទួលការសរសើរ+នៅក្នុងចំណោមប្រជាជាតិទាំងឡាយនៅផែនដី
គឺនៅពេលដែលខ្ញុំប្រមូលពួកអ្នកជាប់ជាឈ្លើយឲ្យត្រឡប់មកវិញនៅចំពោះមុខអ្នករាល់គ្នា»។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា។+
-