-
ការបំភ្លឺច្បាប់ ២៨:៤៩-៥១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៩ «ព្រះយេហូវ៉ានឹងនាំប្រជាជាតិមួយពីស្រុកឆ្ងាយ+ដែលមកពីចុងផែនដី ឲ្យមកប្រឆាំងនឹងអ្នករាល់គ្នា។ ពួកគេនឹងវាយប្រហារអ្នករាល់គ្នាយ៉ាងរហ័សដូចជាឥន្ទ្រីចាប់ចំណី+ ហើយពួកគេនិយាយភាសាដែលអ្នករាល់គ្នាមិនស្គាល់។+ ៥០ ពួកគេជាមនុស្សកាចសាហាវ មិនចេះគោរពមនុស្សចាស់ឬអាណិតអាសូរកូនក្មេងឡើយ។+ ៥១ មិនត្រឹមតែប៉ុណ្ណោះ ពួកគេនឹងបរិភោគហ្វូងសត្វនិងភោគផលរបស់អ្នករាល់គ្នាអស់គ្មានសល់។ ពួកគេនឹងមិនទុកស្រូវ ស្រាថ្មី និងប្រេង ឲ្យនៅសល់ទេ ហើយក៏មិនទុកកូនគោឬចៀមឲ្យនៅសល់ដែរ។ យ៉ាងនេះ អ្នករាល់គ្នានឹងវិនាសសាបសូន្យទៅ។+
-
-
យេរេមា ៥:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ពួកគេនឹងដណ្ដើមយកផលដំណាំនិងស្បៀងអាហាររបស់អ្នក+
ថែមទាំងសម្លាប់កូនប្រុសកូនស្រីអ្នកទៀតផង។
ពួកគេនឹងចាប់យកហ្វូងចៀម ហ្វូងពពែ និងហ្វូងគោរបស់អ្នក
ព្រមទាំងបំផ្លាញចម្ការទំពាំងបាយជូរនិងចម្ការល្វារបស់អ្នកទៀតផង។
ពួកគេនឹងវាយរំលំបណ្ដាក្រុងដែលមានកំពែងរឹងមាំជាក្រុងដែលអ្នករាល់គ្នាទុកចិត្ត»។
-