-
ដំណើរចាកចេញ ៩:១៥, ១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ រហូតមកដល់ពេលនេះ ខ្ញុំអាចលើកដៃប្រហារអ្នកនិងរាស្ត្ររបស់អ្នកដោយរោគរាតត្បាត ហើយក៏អាចធ្វើឲ្យអ្នកវិនាសសាបសូន្យពីផែនដីបានដែរ។ ១៦ ប៉ុន្តែ ខ្ញុំបានទុកអ្នកឲ្យនៅរស់ គឺដោយសារតែខ្ញុំចង់ឲ្យអ្នកឃើញឫទ្ធានុភាពរបស់ខ្ញុំ ហើយដើម្បីឲ្យនាមរបស់ខ្ញុំត្រូវប្រកាសនៅទូទាំងផែនដី។+
-
-
ដំណើរចាកចេញ ១៤:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ឯខ្ញុំវិញ ខ្ញុំនឹងឲ្យពួកអេហ្ស៊ីបមានចិត្តរឹងទទឹង ហើយពួកគេនឹងដេញតាមអ្នករាល់គ្នាចូលក្នុងសមុទ្រ។ យ៉ាងនោះ កិត្តិនាមរបស់ខ្ញុំនឹងបានល្បីរុងរឿង ពេលខ្ញុំបំផ្លាញផារ៉ូ ពលទ័ព ពលរទេះចម្បាំង និងទាហានសេះរបស់គាត់។+
-