-
បណ្ដាស្ដេចទី២ ១៥:២៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៩ ក្នុងរាជ្យភេកាស្ដេចស្រុកអ៊ីស្រាអែល ធីឡាតភីលីសឺ+ជាស្ដេចស្រុកអាស៊ីរីបានមកឈ្លានពានទឹកដីអ៊ីស្រាអែល។ គាត់ដណ្ដើមយកទឹកដីទាំងអស់របស់កុលសម្ព័ន្ធណែបថាលី+ ពោលគឺក្រុងអ៊ីយ៉ូន ក្រុងអេបិលបេតម៉ាអាកា+ ក្រុងយ៉ាណូអា និងក្រុងកេដេស+ ក្រុងហាសោ តំបន់គីលាត+ និងតំបន់កាលីឡេ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏បានចាប់បណ្ដាជនយកទៅធ្វើជាខ្ញុំបម្រើនៅស្រុកអាស៊ីរីទៀតផង។+
-
-
បណ្ដាស្ដេចទី២ ១៦:៨, ៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ រួចមក អេហាសបានប្រមូលមាសប្រាក់ទាំងអស់ពីវិហារព្រះយេហូវ៉ានិងពីឃ្លាំងវិមានស្ដេច យកទៅប្រគល់ឲ្យស្ដេចស្រុកអាស៊ីរីជាជំនូន។+ ៩ ស្ដេចអាស៊ីរីក៏ធ្វើតាមសំណូមពររបស់អេហាស។ គាត់ក៏ទៅច្បាំងនឹងក្រុងដាម៉ាស់ ហើយដណ្ដើមយកបានក្រុងនោះ។ គាត់បាននិរទេសបណ្ដាជនក្នុងក្រុងនោះទៅតំបន់គា។+ នៅពេលនោះ គាត់ក៏បានសម្លាប់រេសិនដែរ។+
-
-
អេសាយ ៧:១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ ព្រោះមុនកូននោះដឹងក្ដី ហើយចេះបដិសេធអ្វីដែលអាក្រក់និងចេះជ្រើសរើសអ្វីដែលល្អ ស្រុករបស់ស្ដេចពីររូបដែលអ្នកខ្លាចនោះ នឹងត្រូវបោះបង់ចោល។+
-