-
អេសាយ ៦៥:១៣, ១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូច្នេះថា៖
«មើល! ពួកអ្នកបម្រើខ្ញុំនឹងបរិភោគ តែអ្នករាល់គ្នានឹងឃ្លាន។+
មើល! ពួកអ្នកបម្រើខ្ញុំនឹងផឹក+ តែអ្នករាល់គ្នានឹងស្រេក។
មើល! ពួកអ្នកបម្រើខ្ញុំនឹងអរសប្បាយ+ តែអ្នករាល់គ្នានឹងរងការអាម៉ាស់។+
១៤ មើល! ពួកអ្នកបម្រើខ្ញុំនឹងស្រែកឡើងដោយអំណរ ដោយសារមានចិត្តរីករាយ
តែអ្នករាល់គ្នានឹងស្រែកឡើង ដោយសារឈឺចាប់ក្នុងចិត្ត
ហើយអ្នករាល់គ្នានឹងទ្រហោយំ ដោយសារមានចិត្តខ្ទេចខ្ទាំវិញ។
-
-
យេរេមា ១៧:១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ឱព្រះយេហូវ៉ាជាសេចក្ដីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែលអើយ!
អស់អ្នកដែលលះចោលលោក នឹងត្រូវអាម៉ាស់មុខជាមិនខាន។
-