២៧ ម្យ៉ាងទៀត អេសាយបានស្រែកឡើងប្រាប់អំពីអ៊ីស្រាអែលថា៖ «ទោះជាកូនអ៊ីស្រាអែលមានចំនួនច្រើនដូចខ្សាច់ក្នុងសមុទ្រក៏ដោយ មានតែពួកគេមួយចំនួនប៉ុណ្ណោះដែលនឹងត្រូវសង្គ្រោះ។+ ២៨ ព្រោះព្រះយេហូវ៉ានឹងវិនិច្ឆ័យពួកអ្នកដែលរស់នៅផែនដី ហើយលោកនឹងបង្ហើយការនោះយ៉ាងលឿន»។+