-
អ្នកសម្រេចក្ដី ៧:២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ មិនត្រឹមតែប៉ុណ្ណោះ ពួកគេបានចាប់អ្នកគ្រប់គ្រងទាំងពីរនាក់របស់ពួកម៉ាឌាន គឺអូរេប និងសៀប។ រួចពួកគេសម្លាប់អូរេបនៅលើថ្មធំមួយ ក្រោយមកគេហៅថ្មនោះថាថ្មអូរេប។+ ពួកគេសម្លាប់សៀបនៅកន្លែងជាន់ផ្លែទំពាំងបាយជូរយកទឹកធ្វើស្រា ក្រោយមកគេហៅកន្លែងនោះតាមឈ្មោះរបស់គាត់។ ពួកគេបន្តដេញតាមសម្លាប់ពួកម៉ាឌាន+ ហើយយកក្បាលរបស់អូរេបនិងក្បាលរបស់សៀប មកឲ្យគេឌាននៅតំបន់ទន្លេយ៉ូដាន់។
-
-
អ្នកសម្រេចក្ដី ៨:២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ ឃើញដូច្នោះ ហ្សេបានិងសាលម៉ូណានិយាយថា៖ «បើអ្នកជាកូនប្រុសមែន! ចូរសម្លាប់ពួកយើងដោយខ្លួនឯងទៅ»។ គេឌានក៏ក្រោកឡើងសម្លាប់ហ្សេបានិងសាលម៉ូណា+ រួចគាត់ដោះគ្រឿងអលង្ការរាងចំណិតដួងខែពីកសត្វអូដ្ឋទាំងប៉ុន្មានរបស់ពួកគេ។
-