-
អេសាយ ៥១:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ព្រះយេហូវ៉ានឹងសម្រាលទុក្ខក្រុងស៊ីយ៉ូន។+
លោកនឹងផ្ដល់ការសម្រាលទុក្ខដល់ទីបាក់បែកទាំងអស់ក្នុងក្រុងនោះ+
លោកនឹងធ្វើឲ្យតំបន់ស្ងាត់ជ្រងំនៅទីនោះទៅជាស្រស់ស្អាតដូចជាសួនអេដែន។+
ចំណែកតំបន់វាលទំនាបវិញ នោះនឹងមានសោភ័ណភាពស្រស់បំព្រងដូចជាសួនច្បាររបស់ព្រះយេហូវ៉ា។+
នៅក្នុងក្រុងនោះនឹងមានសេចក្ដីអំណរនិងការសប្បាយរីករាយ
ព្រមទាំងឮសូរសំឡេងច្រៀងថ្លែងអំណរគុណផងដែរ។+
-
-
អេសាយ ៥៦:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ នោះខ្ញុំនឹងនាំពួកគេមកឯភ្នំបរិសុទ្ធរបស់ខ្ញុំ+
ហើយធ្វើឲ្យពួកគេមានអំណរក្នុងកន្លែងបរិសុទ្ធសម្រាប់អធិដ្ឋានដល់ខ្ញុំ។
ខ្ញុំនឹងព្រមទទួលគ្រឿងបូជាដុតនិងគ្រឿងបូជាដែលពួកគេជូននៅលើទីបូជារបស់ខ្ញុំ។
ព្រោះកន្លែងគោរពបូជារបស់ខ្ញុំនឹងត្រូវហៅថាកន្លែងសម្រាប់ប្រជាជាតិទាំងអស់មកអធិដ្ឋាន»។+
-
-
អេសាយ ៦៥:២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
សត្វពស់នឹងស៊ីដីជាអាហារ។
ពួកវានឹងមិនធ្វើទុក្ខឬនាំឲ្យមានការហិនវិនាសនៅលើភ្នំបរិសុទ្ធរបស់ខ្ញុំឡើយ»។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា។
-