បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ៤៥:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៦ ព្រះ​ជា​បល្ល័ង្ក​របស់​អ្នក​ជា​រៀង​រហូត​ត​ទៅ+

      ដំបង​រាជ្យ​នៃ​រាជាណាចក្រ​របស់​អ្នក ជា​ដំបង​រាជ្យ​នៃ​សេចក្ដី​ទៀង​ត្រង់។*+

  • ចម្រៀងសរសើរព្រះ ៧២:១, ២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧២ ឱ​ព្រះ​អើយ សូម​ជួយ​ស្ដេច​ឲ្យ​កាត់​ក្ដី​ស្រប​តាមសេចក្ដី​វិនិច្ឆ័យ​របស់​លោក

      សូម​លោក​ឲ្យ​ស្ដេច*មាន​សេចក្ដី​សុចរិត​ដូច​លោក​ដែរ។+

       ២ សូម​ឲ្យ​គាត់​ការ​ពារ​ក្ដី​ឲ្យ​រាស្ត្រ​របស់​លោក​ដោយ​សេចក្ដី​សុចរិត

      និង​ការ​ពារ​ក្ដី​ឲ្យ​មនុស្ស​ទន់​ទាប​ដោយ​យុត្តិធម៌។+

  • អេសាយ ៩:៦, ៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៦ ព្រោះ​មាន​កូន​មួយ​បាន​កើត​មក​ដល់​យើង+

      គឺ​កូន​ប្រុស​មួយ​បាន​ត្រូវ​ប្រគល់​មក​ឲ្យ​យើង​ហើយ

      អំណាច​គ្រប់​គ្រង​នឹង​នៅ​លើ​ស្មា​គាត់។+

      គាត់​នឹង​ត្រូវ​ហៅ​ថា​ទី​ប្រឹក្សា​ដ៏​អស្ចារ្យ+ ព្រះ​ដ៏​ខ្លាំង​ក្លា+ បិតា​ជា​រៀង​រហូត​និង​ម្ចាស់​នៃ​សេចក្ដី​សុខ​សាន្ត។*

       ៧ ចាប់​ពី​ពេល​នោះ​ទៅ អំណាច​គ្រប់​គ្រង​របស់​គាត់​នឹង​ថ្កុំ​ថ្កើង​ជា​រៀង​រហូត

      ហើយ​នៅ​លើ​បល្ល័ង្ក​ដាវីឌ+និង​រាជាណាចក្រ​របស់​គាត់

      នឹង​មាន​សេចក្ដី​សុខ​សាន្ត​ជា​និច្ច។+

      ដោយ​សេចក្ដី​សុចរិត+យុត្តិធម៌+

      អំណាច​គ្រប់​គ្រង​របស់​គាត់​នឹង​រឹង​មាំ​ឡើង+

      ហើយ​នៅ​ស្ថិត​ស្ថេរ​ជា​ដរាប។

      ដោយ​ចិត្ត​ខ្នះ​ខ្នែង ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​នឹង​ធ្វើ​ឲ្យ​រឿង​នេះ​កើត​ឡើង។

  • អេសាយ ៣២:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣២ មើល! នឹង​មាន​ស្ដេច​មួយ​រូប+គ្រង​រាជ្យ​ដោយ​សុចរិត+

      ហើយ​ពួក​អ្នក​ដឹក​នាំ​នឹង​គ្រប់​គ្រង​ដោយ​យុត្តិធម៌។

  • យេរេមា ២៣:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​មើល! នឹង​មាន​គ្រា​មក​ដល់ ដែល​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ពន្លក*មួយ​ដ៏​សុចរិត​ដុះ​ចេញ​ពី​ពូជ​ពង្ស​ដាវីឌ+ ហើយ​គាត់​នឹង​គ្រប់​គ្រង​ជា​ស្ដេច+នៅ​ក្នុង​ស្រុក ដោយ​ការ​យល់​ធ្លុះ​ជ្រៅ​និង​ដោយ​សុចរិត​យុត្តិធម៌។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក