បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ១២:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ព្រោះ​នៅ​យប់​នោះ ខ្ញុំ​នឹង​ឆ្លង​កាត់​ស្រុក​អេហ្ស៊ីប ហើយ​ប្រហារ​កូន​ច្បង​ទាំង​អស់​នៅ​ក្នុង​ស្រុក​នោះ គឺ​ចាប់​ពី​កូន​របស់​មនុស្ស​រហូត​ដល់​កូន​របស់​សត្វ។+ បន្ថែម​ទៅ​ទៀត ខ្ញុំ​នឹង​វិនិច្ឆ័យ​ទោស​ព្រះ​ទាំង​ឡាយ​របស់​ជន​ជាតិ​អេហ្ស៊ីប។+ ខ្ញុំ​នេះ​ជា​យេហូវ៉ា។

  • យេរេមា ៤៣:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ខ្ញុំ​នឹង​ដុត​បំផ្លាញ​វិហារ​ទាំង​ប៉ុន្មាន​របស់​ព្រះ​នា​នា​ក្នុង​ស្រុក​អេហ្ស៊ីប+ ហើយ​ស្ដេច​នោះ​នឹង​ដុត​បំផ្លាញ​អ្វី​ទាំង​នោះ​ចោល រួច​ប្រមូល​ព្រះ​របស់​ពួក​គេ​យក​ទៅ។ គាត់​នឹង​យក​ស្រុក​អេហ្ស៊ីប​មក​រុំ​លើ​ខ្លួន ដូច​ជា​គង្វាល​យក​សម្លៀក​បំពាក់​មក​ពាក់​ដែរ។ ក្រោយ​មក គាត់​នឹង​ចាក​ចេញ​ទៅ​ដោយ​សុខ​សាន្ត។*

  • យេរេមា ៤៦:២៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៥ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹ឥឡូវ ខ្ញុំ​នឹង​ដាក់​ទោស​អេម៉ុន+ជា​ព្រះ​នៃ​ក្រុង​ណូ*+ ព្រម​ទាំង​ដាក់​ទោស​ផារ៉ូ និង​ស្រុក​អេហ្ស៊ីប ព្រះ​ទាំង​ឡាយ+ និង​បណ្ដា​ស្ដេច​ក្នុង​ស្រុក​អេហ្ស៊ីប​ផង​ដែរ។ ខ្ញុំ​នឹង​ធ្វើ​ដូច្នេះ​ទៅ​លើ​ផារ៉ូ​និង​អស់​អ្នក​ដែល​ទុក​ចិត្ត​គាត់›។+

  • អេសេគាល ៣០:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ​«​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​ក៏​នឹង​បំផ្លាញ​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ហើយ​បំបាក់​បំបែក​រូប​ព្រះ​ឥត​បាន​ការ​នៅ​ក្រុង​ណូព*ដែរ។+ ពេល​នោះ ស្រុក​អេហ្ស៊ីប​នឹង​លែង​មាន​អ្នក​ដឹក​នាំ​ទៀត ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ស្រុក​នោះ​ភ័យ​ខ្លាច។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក