បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ២០:៣, ៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​មើល! ដូច​អេសាយ​ជា​អ្នក​បម្រើ​ខ្ញុំ​បាន​ដើរ​ដោយ​មាន​តែ​សម្លៀក​បំពាក់​ក្នុង និង​ដើរ​ដោយ​ជើង​ទទេ​អស់​រយៈ​ពេល​បី​ឆ្នាំ ទុក​ជា​សញ្ញា​សម្គាល់+និង​ជា​ការ​ព្រមាន​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ស្រុក​អេហ្ស៊ីប+និង​ស្រុក​អេត្យូពី+ ៤ នោះ​ស្ដេច​ស្រុក​អាស៊ីរី​នឹង​ចាប់​ជន​ជាតិ​អេហ្ស៊ីប+និង​ជន​ជាតិ​អេត្យូពី​ទាំង​ក្មេង​ទាំង​ចាស់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ ហើយ​នាំ​ពួក​គេ​ទៅ​ទាំង​ជើង​ទទេ និង​ខ្លួន​អាក្រាត​លេច​គូទ។ យ៉ាង​នោះ ពួក​អេហ្ស៊ីប​នឹង​អាម៉ាស់​មុខ​ជា​ខ្លាំង

  • យេរេមា ៤៦:២៥, ២៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៥ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹ឥឡូវ ខ្ញុំ​នឹង​ដាក់​ទោស​អេម៉ុន+ជា​ព្រះ​នៃ​ក្រុង​ណូ*+ ព្រម​ទាំង​ដាក់​ទោស​ផារ៉ូ និង​ស្រុក​អេហ្ស៊ីប ព្រះ​ទាំង​ឡាយ+ និង​បណ្ដា​ស្ដេច​ក្នុង​ស្រុក​អេហ្ស៊ីប​ផង​ដែរ។ ខ្ញុំ​នឹង​ធ្វើ​ដូច្នេះ​ទៅ​លើ​ផារ៉ូ​និង​អស់​អ្នក​ដែល​ទុក​ចិត្ត​គាត់›។+

      ២៦ ​«​‹ខ្ញុំ​នឹង​ប្រគល់​ពួក​អេហ្ស៊ីប​ទៅ​ក្នុង​កណ្ដាប់​ដៃ​អស់​អ្នក​ដែល​តាម​រក​ជីវិត​ពួក​គេ គឺ​ដល់​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន+និង​ពួក​អ្នក​បម្រើ​គាត់។ ប៉ុន្តែ ក្រោយ​មក​ស្រុក​អេហ្ស៊ីប​នឹង​មាន​មនុស្ស​រស់​នៅ​ឡើង​វិញ​ដូច​នៅ​គ្រា​មុន›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។+

  • អេសេគាល ២៩:១៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ ​«​ហេតុ​នេះ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ‹មើល! ខ្ញុំ​នឹង​ប្រគល់​ស្រុក​អេហ្ស៊ីប​ដល់​នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន។+ គាត់​នឹង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​និង​របស់​របរ​ជា​ច្រើន​ពី​ទី​នោះ ហើយ​អ្វី​ៗ​ទាំង​នោះ​នឹង​ទៅ​ជា​ប្រាក់​ឈ្នួល​ដល់​កង​ទ័ព​គាត់›។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក