បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ៥:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ពួក​គេ​មាន​ពិណ​និង​ឧបករណ៍​ភ្លេង​មាន​ខ្សែ

      ស្គរ​ដៃ ខ្លុយ និង​ស្រា​ក្នុង​ពិធី​ជប់​លៀង​របស់​ពួក​គេ

      ប៉ុន្តែ ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ច​ការ​របស់​ព្រះ​យេហូវ៉ា​ទេ

      ហើយ​ក៏​មិន​អើពើ​នឹង​ស្នា​ដៃ​របស់​លោក​ដែរ។

  • អេសាយ ៥៦:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ​«​ចូរ​មក ខ្ញុំ​ទៅ​យក​ស្រា​ទំពាំង​បាយ​ជូរ ហើយ​យើង​នាំ​គ្នា​ផឹក​ឲ្យ​ជោក​ជាំ​ទៅ។+

      ថ្ងៃ​ស្អែក​នឹង​ដូច​ថ្ងៃ​នេះ​ដែរ ហើយ​ក៏​កាន់​តែ​ប្រសើរ​ជាង​នេះ​ទៅ​ទៀត!​»។

  • អេម៉ុស ៦:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ ​«​វេទនា​ហើយ! ពួក​អ្នក​ដែល​រស់​នៅ​ដោយ​គ្មាន​ទុក្ខ​កង្វល់​ក្នុង​ស៊ីយ៉ូន

      វេទនា​ហើយ! ពួក​អ្នក​ដែល​គិត​ថា​ខ្លួន​មាន​សុវត្ថិភាព​នៅ​ភ្នំ​សាម៉ារី+

      គឺ​ពួក​បុរស​ជា​មេ​ដឹក​នាំ​លើ​ប្រជា​ជាតិ​កំពូល

      ជា​ពួក​អ្នក​ដែល​ពូជ​ពង្ស​អ៊ីស្រាអែល​យក​ជា​ទី​ពឹង។

  • អេម៉ុស ៦:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៤ ពួក​គេ​ដេក​នៅ​លើ​គ្រែ​ភ្លុក+ ហើយ​សន្ធឹង​ខ្លួន​នៅ​លើ​កៅអី​វែង+

      ព្រម​ទាំង​បរិភោគ​សាច់​ចៀម​ឈ្មោល​និង​សាច់​គោ​ធាត់​ៗ​*ទៀត​ផង។+

  • លូកា ១៧:២៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៧ គឺ​មនុស្ស​នៅ​សម័យ​នោះ​រវល់​បរិភោគ រវល់​ផឹក រៀប​ការ​ប្ដី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​ណូអេ​ចូល​ក្នុង​ទូក​ធំ+ រួច​ទឹក​ក៏​ជន់​ឡើង​បំផ្លាញ​ពួក​គេ​ទាំង​អស់​គ្នា​ទៅ។+

  • យ៉ាកុប ៥:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ អ្នករាល់​គ្នា​បាន​រស់​នៅ​ផែនដី​យ៉ាង​សម្បូរ​សប្បាយ ហើយ​បំពេញ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន។ ចិត្ត​របស់​អ្នក​រាល់​គ្នា​គឺ​ប្រៀប​ដូច​ជា​សត្វ​ដែល​គេ​បំប៉ន​ឲ្យ​ធំ​ធាត់ រហូត​ដល់​ថ្ងៃដែល​គេ​សម្លាប់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក