បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យេរេមា ២៥:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ដូច្នេះ ខ្ញុំ​ក៏​យក​ពែង​ចេញ​ពី​ដៃ​ព្រះ​យេហូវ៉ា ទៅ​ឲ្យ​ប្រជា​ជាតិ​នា​នា​ផឹក ជា​ប្រជា​ជាតិ​ដែល​ព្រះ​យេហូវ៉ា​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ពួក​គេ។+

  • យេរេមា ២៥:២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ បណ្ដា​ស្ដេច​នៅ​ក្រុង​ទីរ៉ុស បណ្ដា​ស្ដេច​នៅ​ក្រុង​ស៊ីដូន+ រួម​ទាំង​បណ្ដា​ស្ដេច​នៃ​កោះ​នៅ​សមុទ្រ។

  • យេរេមា ៤៧:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៤ ព្រោះ​ពេល​ថ្ងៃ​នោះ​មក​ដល់ ពួក​ភីលីស្ទីន​នឹង​ត្រូវ​បំផ្លាញ​ចោល+

      គឺ​សម្ព័ន្ធមិត្ត​ដែល​នៅ​សេស​សល់​របស់​ក្រុង​ទីរ៉ុស+​និង​ក្រុង​ស៊ីដូន+ នឹង​ត្រូវ​បំផ្លាញ។

      ព្រោះ​ព្រះ​យេហូវ៉ា​នឹង​ប្រហារ​ពួក​ភីលីស្ទីន ជា​ពួក​អ្នក​ដែល​នៅ​សេស​សល់​ពី​កោះ​កាបតូ។*+

  • អេសេគាល ២៦:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ហេតុ​នេះ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ‹មើល! ឱ​ក្រុង​ទីរ៉ុស​អើយ! ខ្ញុំ​នឹង​នាំ​ប្រជា​ជាតិ​នានា​មក​ទាស់​នឹង​អ្នក ដូច​ជា​រលក​សមុទ្រ​បក់​បោក។

  • អេសេគាល ២៧:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ ​«​កូន​មនុស្ស​អើយ! ចូរ​ច្រៀង​បទ​ទំនួញ​អំពី​ក្រុង​ទីរ៉ុស+

  • យ៉ូអែល ៣:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៤ ឱ​ក្រុង​ទីរ៉ុស ក្រុង​ស៊ីដូន និង​តំបន់​ទាំង​ប៉ុន្មាន​នៅ​ស្រុក​ភីលីស្ទីន​អើយ!

      តើ​អ្នក​រាល់​គ្នា​មាន​អ្វី​ទាស់​នឹង​ខ្ញុំ?

      តើ​អ្នក​រាល់​គ្នា​កំពុង​សង​សឹក​ខ្ញុំ​ចំពោះ​អ្វី​មួយ​ឬ?

      បើ​អ្នក​រាល់​គ្នា​កំពុង​ធ្វើ​ដូច្នេះ​មែន

      នោះ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ការ​សង​សឹក​នោះ​ធ្លាក់​ទៅ​លើ​អ្នក​រាល់​គ្នា​យ៉ាង​ឆាប់​រហ័ស។+

  • អេម៉ុស ១:៩, ១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៩ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

      ‹ក្រុង​ទីរ៉ុស+បាន​បះ​បោរ​ប្រឆាំង​ម្ដង​ហើយ​ម្ដង​ទៀត​ដូច្នេះ​អ្វី​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ហើយ ខ្ញុំ​នឹង​មិន​ផ្លាស់​ប្ដូរ​ទេ

      ព្រោះ​ពួក​គេ​បាន​យក​ជន​និរទេស​មួយ​ក្រុម​ធំ ទៅ​ប្រគល់​ឲ្យ​ពួក​អេដំ

      ហើយ​ពួក​គេ​មិន​បាន​ចង​ចាំ​កិច្ច​ព្រម​ព្រៀង​រវាង​បង​ប្អូន​ទេ។+

      ១០ ដូច្នេះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​កំពែង​ក្រុង​ទីរ៉ុស

      ហើយ​ធ្វើ​ឲ្យ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​ប៉ម​រឹង​មាំ​ក្នុង​ក្រុង​នោះ›។+

  • សាការី ៩:៣, ៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៣ ក្រុង​ទីរ៉ុស​សង់​កំពែង*ដើម្បី​ការ​ពារ​ខ្លួន។

      នាង​ប្រមូល​ប្រាក់​ទុក​ដូច​គំនរ​ដី

      ហើយ​ប្រមូល​មាស​ទុក​ដូច​ជា​ពំនូក​ភក់​នៅ​តាម​ផ្លូវ។+

       ៤ មើល! ព្រះ​យេហូវ៉ា​នឹង​ដក​ហូត​ទ្រព្យ​សម្បត្តិ​របស់​នាង

      ហើយ​លោក​នឹង​បំផ្លាញ​ពល​ទ័ព​របស់​នាង​ទៅ​ក្នុង​សមុទ្រ*+

      ហើយ​នាង​នឹង​ត្រូវ​ភ្លើង​ឆេះ​សុស។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក