-
ដំណើរចាកចេញ ១៩:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ បន្ទាប់មក ម៉ូសេបានឡើងទៅឯព្រះពិត។ រួចព្រះយេហូវ៉ាបានមានប្រសាសន៍ពីលើភ្នំ+ទៅម៉ូសេថា៖ «ចូរអ្នកទៅប្រាប់ពូជពង្សយ៉ាកុបដែលជាប្រជាជាតិអ៊ីស្រាអែលថា៖
-
-
យេរេមា ៣១:៣២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣២ កិច្ចព្រមព្រៀងនោះមិនដូចកិច្ចព្រមព្រៀងដែលខ្ញុំបានធ្វើជាមួយនឹងបុព្វបុរសរបស់ពួកគេ នៅថ្ងៃដែលខ្ញុំបានកាន់ដៃពួកគេ នាំពួកគេចេញពីស្រុកអេហ្ស៊ីបនោះទេ+ ព្រោះ‹ពួកគេបានផ្ដាច់កិច្ចព្រមព្រៀងជាមួយខ្ញុំហើយ+ ទោះជាខ្ញុំជាម្ចាស់ដ៏ពិត*របស់ពួកគេក៏ដោយ›។ នេះសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»។
-
-
យេរេមា ៣៤:១៨-២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ នេះជាអ្វីដែលនឹងកើតឡើងចំពោះពួកប្រុសៗដែលបំពានកិច្ចព្រមព្រៀងរបស់ខ្ញុំ គឺមិនធ្វើតាមពាក្យក្នុងកិច្ចព្រមព្រៀងដែលពួកគេបានចុះនៅមុខខ្ញុំ ពេលដែលពួកគេកាត់កូនគោជាពីរ រួចដើរឆ្លងកាត់ចន្លោះរវាងកំណាត់ទាំងពីរនៃកូនគោនោះ។+ ១៩ ពួកអ្នកទាំងនោះ គឺពួកអ្នកគ្រប់គ្រងស្រុកយូដា ពួកអ្នកគ្រប់គ្រងក្រុងយេរូសាឡិម ពួកមន្ត្រីជាន់ខ្ពស់ ពួកសង្ឃ ព្រមទាំងបណ្ដាជនទាំងអស់ដែលដើរឆ្លងកាត់ចន្លោះរវាងកំណាត់ទាំងពីរនៃកូនគោនោះដែរ។ ២០ ខ្ញុំនឹងប្រគល់អ្នកទាំងនោះទៅក្នុងកណ្ដាប់ដៃពួកសត្រូវ និងពួកអ្នកដែលតាមរកជីវិតពួកគេ។ សាកសពរបស់ពួកគេនឹងទៅជាចំណីដល់សត្វស្លាបនៅលើមេឃ និងសត្វសាហាវនៅលើដី។+
-