-
យេរេមា ៦:២៩, ៣០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៩ ជាងខំប្រឹងសប់ខ្យល់ បាញ់ទៅលើភ្លើងដើម្បីបន្សុទ្ធប្រាក់។ គាត់សប់រហូតដល់ឆេះស្នប់របស់គាត់
ប៉ុន្តែ ការខំប្រឹងរបស់គាត់គឺឥតប្រយោជន៍+ ព្រោះមានតែសំណប៉ុណ្ណោះចេញពីភ្លើង។
ដូចគ្នាដែរ ពួកអ្នកដែលធ្វើអាក្រក់មិនបានត្រូវដកចេញពីចំណោមបណ្ដាជនឡើយ។+
៣០ បណ្ដាជនទាំងឡាយនឹងហៅពួកគេថាជាប្រាក់ដែលគ្មានតម្លៃ
ព្រោះព្រះយេហូវ៉ាមិនទទួលស្គាល់ពួកគេឡើយ»។+
-
-
យេរេមា ៩:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ហេតុនេះ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖
«ខ្ញុំនឹងសម្រិតសម្រាំង ហើយពិសោធមើលពួកគេ+
ព្រោះក្រៅពីនេះ តើមានអ្វីទៀតដែលខ្ញុំអាចធ្វើចំពោះកូនស្រីនៃរាស្ត្ររបស់ខ្ញុំទៅ?
-